Skip to content

ការស្វែងយល់អំពីកម្មវិធី Medicare អាចមានភាពស្មុគស្មាញ – ប៉ុន្តែយើងនៅទីនេះ ដើម្បីជួយអ្នក។ សំណួរដែលគេសួរញឹកញាប់ (FAQs) របស់យើងអាចជួយអ្នកឱ្យយល់អំពីជម្រើសរបស់អ្នក និងមានទំនុកចិត្តកាន់តែច្រើនចំពោះការធានារ៉ាប់រងរបស់អ្នក។ ស្វែងយល់បន្ថែមអំពីគម្រោង Medicare Advantage (MA-PD) និងគម្រោងធានារ៉ាប់រងបំពេញបន្ថែម។ ស្វែងយល់ពីរបៀបដែលគម្រោងឱសថមានវេជ្ជបញ្ជា Medicare (PDP) ដំណើរការ និងរបៀបទទួលបានអត្ថប្រយោជន៍ជាអតិបរមាពីការធានារ៉ាប់រងលើឱសថមានវេជ្ជបញ្ជារបស់អ្នក។ អ្នកក៏នឹងឃើញព័ត៌មានអំពីគម្រោងតម្រូវការពិសេសសម្រាប់អ្នកមានសិទ្ធិទទួលបានកម្មវិធីទាំងពីរ (HMO D-SNP) របស់យើង និងសេវាថែទាំសង្គ្រោះបន្ទាន់ផងដែរ។ 

Blue Shield ផ្តល់ជូនគម្រោងប្រភេទអ្វីខ្លះសម្រាប់អ្នកមានសិទ្ធិទទួលបានកម្មវិធី Medicare?

យើងមានគម្រោងផ្សេងៗគ្នាចំនួន 4 ដើម្បីបំពេញតម្រូវការរបស់អ្នក៖ គម្រោងឱសថមានវេជ្ជបញ្ជា Medicare Advantage, គម្រោងធានារ៉ាប់រងបំពេញបន្ថែម, គម្រោងឱសថមានវេជ្ជបញ្ជា Medicare និងគម្រោងតម្រូវការពិសេសសម្រាប់អ្នកមានសិទ្ធិទទួលបានកម្មវិធីទាំងពីរ។  សូមស្វែងយល់បន្ថែមអំពី គម្រោងរបស់យើង  ឬទូរសព្ទទៅ (800) 260-9607 (TTY: 711)*។
 

តើអ្នកអាចដឹងបានយ៉ាងដូចម្តេចថា ចំណាយសម្រាប់សេវាវេជ្ជសាស្ត្រ ឬឱសថមានវេជ្ជបញ្ជារបស់អ្នកនឹងមានចំនួនប៉ុន្មាន?

ដើម្បីស្វែងយល់អំពីចំណាយរបស់អ្នក សូមទាក់ទងទៅទីប្រឹក្សាគម្រោង Blue Shield Medicare របស់អ្នក ឬប្រសិនបើអ្នកជាសមាជិក Blue Shield of California សូមទូរសព្ទទៅផ្នែកសេវាបម្រើអតិថិជនតាមលេខ ដែលមាននៅលើប័ណ្ណសម្គាល់សមាជិក Blue Shield របស់អ្នក។ អ្នកក៏អាច ចូល ទៅកាន់គណនីអនឡាញរបស់អ្នក ដើម្បីទទួលបានព័ត៌មាននេះផងដែរ។


តើអ្នកទទួលបានឧបករណ៍វេជ្ជសាស្ត្រដោយរបៀបណា ហើយវាមានការធានាដែរឬទេ?

បរិក្ខារវេជ្ជសាស្ត្រជាប់បានយូរ (DME) គឺជាប្រភេទឧបករណ៍វេជ្ជសាស្ត្រដែលវេជ្ជបណ្ឌិតរបស់អ្នកបញ្ជាឱ្យប្រើប្រាស់សម្រាប់ហេតុផលវេជ្ជសាស្ត្រ។ ឧទាហរណ៍ DME រួមមានប្រដាប់ជ្រោងដើរ រទេះរុញ និងគ្រែពេទ្យ។ DME ត្រូវបានធានារ៉ាប់រងដោយកម្មវិធី Medicare។ ចំណាយចេញពីហោប៉ៅខ្លួនឯងរបស់សមាជិកអាចប្រែប្រួល។ នេះត្រូវបានធានារ៉ាប់រងក្រោមគម្រោងឱសថមានវេជ្ជបញ្ជា Medicare Advantage របស់យើង។ ប្រសិនបើអ្នកបានចុះឈ្មោះក្នុងគម្រោងតម្រូវការពិសេសសម្រាប់អ្នកមានសិទ្ធិទទួលបានកម្មវិធីទាំងពីរ Medi-Cal នឹងធានារ៉ាប់រងលើបរិក្ខារវេជ្ជសាស្ត្រជាប់បានយូរ (DME) បន្ថែម ដែលកម្មវិធី Medicare មិនធានារ៉ាប់រង។ បរិក្ខារវេជ្ជសាស្ត្រជាប់បានយូរ (DME) តម្រូវឱ្យមានការអនុញ្ញាតជាមុន។ វាមានន័យថា វេជ្ជបណ្ឌិត ឬអ្នកផ្គត់ផ្គង់របស់អ្នកត្រូវតែទទួលបានការអនុញ្ញាតពី Blue Shield មុនពេលអ្នកទទួលបានឧបករណ៍នោះ។ សូមពិនិត្យមើលសេចក្តីសង្ខេបអត្ថប្រយោជន៍ (SOB) ឬ ឯកសារភស្តុតាងបញ្ជាក់អំពីការធានារ៉ាប់រង (EOC) របស់អ្នក ឬសម្រាប់សមាជិកគម្រោងតម្រូវការពិសេសសម្រាប់អ្នកមានសិទ្ធិទទួលបានកម្មវិធីទាំងពីរ សូមពិនិត្យមើលសៀវភៅណែនាំសមាជិករបស់អ្នក សម្រាប់ព័ត៌មានលម្អិត។

សម្រាប់គម្រោងធានារ៉ាប់រងបំពេញបន្ថែម Medicare កម្មវិធី Original Medicare ផ្នែក B ផ្តល់ការធានារ៉ាប់រងលើបរិក្ខារវេជ្ជសាស្ត្រជាប់បានយូរ (DME) ដែលចាំបាច់តាមវេជ្ជសាស្ត្រ។ ដើម្បីស្វែងយល់អំពីអត្ថប្រយោជន៍របស់ Original Medicare សូមមើលសៀវភៅណែនាំ “Medicare and You (កម្មវិធី Medicare និង អ្នក)”។ សូមមើល SOB របស់អ្នក សម្រាប់ព័ត៌មានលម្អិតជាក់លាក់អំពីការធានារ៉ាប់រងរបស់គម្រោងធានារ៉ាប់រងបំពេញបន្ថែម Medicare លើចំណាយចេញពីហោប៉ៅខ្លួនឯង ដែលពាក់ព័ន្ធនឹងប្រាក់កាត់កង/ការចែករំលែកថ្លៃចំណាយរបស់ Medicare ផ្នែក B។
 

តើសេវាថែទាំបន្ទាន់មានការធានារ៉ាប់រងដែរឬទេ?

សម្រាប់គម្រោងឱសថមានវេជ្ជបញ្ជា Medicare Advantage របស់យើង និងគម្រោងតម្រូវការពិសេសសម្រាប់អ្នកមានសិទ្ធិទទួលបានកម្មវិធីទាំងពីររបស់យើង សេវាថែទាំបន្ទាន់ត្រូវបានធានារ៉ាប់រង។ សមាជិកគម្រោងឱសថមានវេជ្ជបញ្ជា Medicare Advantage សូមមើលឯកសារភស្តុតាងបញ្ជាក់អំពីការធានារ៉ាប់រង (EOC) របស់អ្នកសម្រាប់ព័ត៌មានលម្អិត។ សមាជិកគម្រោងតម្រូវការពិសេសសម្រាប់អ្នកមានសិទ្ធិទទួលបានកម្មវិធីទាំងពីរ សូមមើលសៀវភៅណែនាំសមាជិករបស់អ្នក។

សម្រាប់គម្រោងធានារ៉ាប់រងបំពេញបន្ថែម ជាទូទៅ Original Medicare ផ្នែក B ធានារ៉ាប់រងលើសេវានៅផ្នែកសង្គ្រោះបន្ទាន់។ ដើម្បីស្វែងយល់អំពីអត្ថប្រយោជន៍របស់ Original Medicare សូមមើលសៀវភៅណែនាំ “Medicare and You (កម្មវិធី Medicare និង អ្នក)”។ សូមមើល SOB របស់អ្នក សម្រាប់ព័ត៌មានលម្អិតជាក់លាក់អំពីការធានារ៉ាប់រងរបស់គម្រោងធានារ៉ាប់រងបំពេញបន្ថែម Medicare លើចំណាយចេញពីហោប៉ៅខ្លួនឯង ដែលពាក់ព័ន្ធនឹងប្រាក់កាត់កង/ការចែករំលែកថ្លៃចំណាយរបស់ Medicare ផ្នែក B។
 

តើការធានារ៉ាប់រងលើហានិភ័យមហន្តរាយ គឺជាអ្វី?

ការធានារ៉ាប់រងលើហានិភ័យមហន្តរាយ គឺជាដំណាក់កាលនៃការបង់ថ្លៃឱសថក្នុងអត្ថប្រយោជន៍ធានារ៉ាប់រងឱសថនៃផ្នែក D ដែលចាប់ផ្តើមនៅពេលអ្នក (ឬភាគីមានសិទ្ធិផ្សេងទៀតដែលបង់ជំនួសអ្នក) បានចំណាយ $2,400 សម្រាប់ឱសថដែលត្រូវបានធានារ៉ាប់រងក្រោមផ្នែក D ក្នុងអំឡុងឆ្នាំនោះ។ ក្នុងអំឡុងដំណាក់កាលបង់ប្រាក់នេះ អ្នកមិនចាំបាច់បង់ប្រាក់អ្វីឡើយសម្រាប់ឱសថដែលត្រូវបានធានារ៉ាប់រងក្រោមផ្នែក D របស់អ្នក។

សូមចំណាំថា ការកំណត់នេះ មិនអនុវត្តចំពោះគម្រោងធានារ៉ាប់រងបំពេញបន្ថែម Medicare ទេ។
 

តើខ្ញុំនៅតែទទួលបានការធានារ៉ាប់រងនៅពេលខ្ញុំនៅក្រៅតំបន់សេវារបស់គម្រោងខ្ញុំដែរឬទេ? 

គម្រោង Medicare Advantage របស់យើង និងគម្រោងតម្រូវការពិសេសសម្រាប់កម្មវិធីពីររបស់យើង ធានារ៉ាប់រងលើការថែទាំបន្ទាន់ ឬសេវាដែលត្រូវការជាបន្ទាន់ នៅក្រៅតំបន់សេវាកម្មរបស់អ្នក។ សូមពិនិត្យមើល EOC/សៀវភៅណែនាំសមាជិករបស់គម្រោងអ្នកសម្រាប់ព័ត៌មានបន្ថែម ជាពិសេសផ្នែកការថែទាំសង្គ្រោះបន្ទាន់ និងសេវាដែលត្រូវការជាបន្ទាន់ នៅក្នុងតារាងអត្ថប្រយោជន៍វេជ្ជសាស្ត្រ។ ឧទាហរណ៍នៃសេវាដែលត្រូវការជាបន្ទាន់ រួមមានជំងឺ និងរបួសដែលកើតឡើងដោយមិនបានរំពឹងទុក ឬការធ្ងន់ធ្ងរឡើងដោយមិនបានរំពឹងទុកនៃស្ថានភាពជំងឺដែលមានស្រាប់។ ទោះជាយ៉ាងណា ការទៅជួបអ្នកផ្តល់សេវាសុខាភិបាលជាប្រចាំដែលចាំបាច់ផ្នែកវេជ្ជសាស្ត្រ ដូចជាការពិនិត្យសុខភាពប្រចាំឆ្នាំ មិនត្រូវបានចាត់ទុកថា ជាសេវាដែលត្រូវការជាបន្ទាន់ទេ ទោះបីជាអ្នកនៅក្រៅតំបន់សេវារបស់គម្រោង ឬបណ្តាញរបស់គម្រោងមិនអាចប្រើបានជាបណ្តោះអាសន្នក៏ដោយ។ គម្រោងរបស់ពួកយើងធានារ៉ាប់រងលើការថែទាំសង្គ្រោះបន្ទាន់ និងសេវាដែលត្រូវការជាបន្ទាន់នៅទូទាំងពិភពលោក នៅក្រៅសហរដ្ឋអាមេរិក និងដែនដីរបស់សហរដ្ឋអាមេរិក។ សូមពិនិត្យមើលផ្នែកការថែទាំក្នុងគ្រាអាសន្ន និងសេវាដែលត្រូវការបន្ទាន់ ក្នុងតារាងអត្ថប្រយោជន៍វេជ្ជសាស្ត្រនៃ EOC/សៀវភៅណែនាំសមាជិករបស់អ្នក សម្រាប់ព័ត៌មានបន្ថែមអំពីចំនួនទឹកប្រាក់ដែលអ្នកត្រូវបង់ និងចំនួនកំណត់ប្រចាំឆ្នាំ។

សមាជិកនៃគម្រោងបំពេញបន្ថែម Medicare មួយចំនួនមានការធានារ៉ាប់រងខ្លះសម្រាប់ការថែទាំក្នុងគ្រាអាសន្នដែលមានភាពចាំបាច់ផ្នែកវេជ្ជសាស្ត្រនៅក្រៅរដ្ឋកាលីហ្វ័រញ៉ា។ សូមមើលទៅ SOB របស់អ្នកសម្រាប់ព័ត៌មានបន្ថែម។

Blue Shield of California គឺជាគម្រោង HMO, HMO D-SNP និង PDP ដែលមានកិច្ចសន្យាជាមួយ Medicare និងមានកិច្ចសន្យាជាមួយកម្មវិធី Medicaid របស់រដ្ឋកាលីហ្វ័រញ៉ា (California State Medicaid Program)។ ការចុះឈ្មោះក្នុង Blue Shield of California អាស្រ័យលើការបន្តកិច្ចសន្យា។

Y0118_26_141F_M Accepted 08052026
H2819_26_141F_M Accepted 08052026


ទំព័រនេះបានធ្វើបច្ចុប្បន្នភាពចុងក្រោយនៅថ្ងៃទី៖ 10/1/2026