Skip to content

ប្រភេទគម្រោង Medicare៖ ស្វែងរកមួយណាដែលស័ក្ដិសម

សូមឱ្យ Blue Shield of California ជួយធ្វើឱ្យការជ្រើសរើសគម្រោង Medicare របស់អ្នកមានភាពងាយស្រួលតាម ដែលអាចធ្វើទៅបាន។ ស្វែងយល់អំពីគម្រោងដែលអាចឱ្យអ្នកទទួលបានអត្ថប្រយោជន៍ដែលមានសារៈសំខាន់បំផុតចំពោះអ្នក។

 ស្វែងយល់អំពីគម្រោងនៅក្នុងតំបន់របស់អ្នក

Thanks! You’re going to:

We’ve sent you an email with a link and all the relevant information for the event.

ប្រៀបធៀបគម្រោង Blue Shield Medicare នានាដោយមើលព័ត៌មានសង្ខេប

 


 
Original Medicare គម្រោងធានារ៉ាប់រងបំពេញបន្ថែម Medicare គម្រោងឱសថតាមវេជ្ជបញ្ជា Medicare (ផ្នែក D) គម្រោង Medicare Advantage (ផ្នែក C និង D) គម្រោងតម្រូវការពិសេសសម្រាប់កម្មវិធីទាំងពីរ

មន្ទីរពេទ្យ (ផ្នែក A)

បាទ/ចាស បាទ/ចាស   បាទ/ចាស បាទ/ចាស

ការជួបពិគ្រោះជាមួយវេជ្ជបណ្ឌិត (ផ្នែក B)

បាទ/ចាស បាទ/ចាស   បាទ/ចាស បាទ/ចាស

កាត់បន្ថយការចំណាយលើការព្យាបាលចេញពីហោប៉ៅខ្លួនឯងឱ្យនៅកម្រិតទាបបំផុត

  បាទ/ចាស   បាទ/ចាស បាទ/ចាស

ឱសថតាមវេជ្ជបញ្ជា

    បាទ/ចាស បាទ/ចាស បាទ/ចាស

ទៅជួបវេជ្ជបណ្ឌិត ឬមណ្ឌលក្នុងសហរដ្ឋអាមេរិកដែលទទួលយក Medicare

បាទ/ចាស បាទ/ចាស      

សេវាថែទាំសុខភាពភ្នែក សុខភាពមាត់ធ្មេញ និងការស្តាប់1

      បាទ/ចាស បាទ/ចាស
សម្របសម្រួលកម្មវិធី និងសេវានានារបស់ Medicare និង Medi-Cal         បាទ/ចាស
តើគម្រោង Medicare មួយណាដែលសមនឹងតម្រូវការរបស់អ្នក?
ខ្ញុំចង់បានគម្រោង Medicare ដែលអាចផ្គត់ផ្គង់បាន និងងាយស្រួលក្នុងការគ្រប់គ្រងជាមួយនឹងការរ៉ាប់រងយ៉ាងទូលំទូលាយ។

សូមពិចារណា៖ គម្រោងឱសថតាមវេជ្ជបញ្ជា Medicare Advantage (MAPD)
ខ្ញុំចង់ទទួលបានការធានារ៉ាប់រងបន្ថែម ដើម្បីបំពេញចន្លោះខ្វះខាតនៃការធានារ៉ាប់រងរបស់ខ្ញុំក្រោមកម្មវិធី Original Medicare។
សូមពិចារណា៖ គម្រោងធានារ៉ាប់រងបំពេញបន្ថែម Medicare
ខ្ញុំចង់បានការធានារ៉ាប់រងលើឱសថតាមវេជ្ជបញ្ជាតែប៉ុណ្ណោះ
សូមពិចារណា៖ គម្រោងឱសថតាមវេជ្ជបញ្ជា Medicare (ផ្នែក D)
ខ្ញុំមានលក្ខណសម្បត្តិគ្រប់គ្រាន់សម្រាប់ Medi-Cal និង Medicare
សូមពិចារណា៖ គម្រោងតម្រូវការពិសេសសម្រាប់អ្នកមានសិទ្ធិទទួលបានកម្មវិធីទាំងពីរ (D-SNP)
ចំណុចលេចធ្លោ៖ ខ្ញុំកំពុងធ្វើការ តើពេលណាដែលខ្ញុំគួរជ្រើសរើសគម្រោង Medicare?
តើអ្នកមានគម្រោងចូលនិវត្តន៍បន្ទាប់ពីអាយុ 65 ឆ្នាំមែនទេ?

អ្នកអាចមានលក្ខណសម្បត្តិគ្រប់គ្រាន់សម្រាប់រយៈពេលការចុះឈ្មោះពិសេស។ ជាទូទៅ រយៈពេលប្រាំបីខែនេះចាប់ផ្តើមនៅពេលដែលការធានារ៉ាប់រងការងាររបស់អ្នកបញ្ចប់។

អ្នកឈានចូលអាយុ 65 ឆ្នាំ ប៉ុន្តែមិនទាន់ចូលនិវត្តន៍មែនទេ?

អ្នកអាចបន្តរក្សាការធានារ៉ាប់រងសុខភាពសម្រាប់បុគ្គលិកដែលអ្នកមានស្រាប់ ឬប្តូរទៅប្រើគម្រោង Medicare។ ប្រសិនបើអ្នកចង់ផ្លាស់ប្តូរ អ្នកត្រូវតែចុះឈ្មោះក្នុងអំឡុងរយៈពេលការចុះឈ្មោះដំបូង។ នោះ គឺបីខែមុនថ្ងៃខួបកំណើតអាយុ 65 ឆ្នាំរបស់អ្នក ជាខែដែលអ្នកមានអាយុ 65 ឆ្នាំ និងបីខែបន្ទាប់។

គម្រោង MAPD ប្រៀបធៀបនឹងគម្រោងធានារ៉ាប់រងបំពេញបន្ថែម Medicare

  • គម្រោង MAPD ជំនួសកម្មវិធី Original Medicare ខណៈដែលគម្រោងធានារ៉ាប់រងបំពេញបន្ថែម Medicare ផ្តល់ការធានារ៉ាប់រងបន្ថែមលើកម្មវិធី Original Medicare។
  • គម្រោង MAPD មានថ្លៃបង់ធានារ៉ាប់រងទាបជាង ដោយផ្តល់ការធានារ៉ាប់រងគ្រប់ជ្រុងជ្រោយក្នុងគម្រោងតែមួយតាមរយៈបណ្តាញអ្នកផ្តល់សេវាថែទាំសុខភាព ខណៈដែលគម្រោងធានារ៉ាប់រងបំពេញបន្ថែម Medicare មានថ្លៃបង់ធានារ៉ាប់រងខ្ពស់ជាង ផ្តល់ភាពបត់បែនក្នុងការជ្រើសរើសអ្នកផ្តល់សេវាថែទាំសុខភាពនៅទូទាំងប្រទេស និងអាចប្រើរួមជាមួយគម្រោងធានារ៉ាប់រងឱសថតាមវេជ្ជបញ្ជា (Medicare ផ្នែក D) និងគម្រោងធានារ៉ាប់រងសុខភាពមាត់ធ្មេញ។

ត្រូវការព័ត៌មានបន្ថែមមុនពេលអ្នកជ្រើសរើស?

ភ្ជាប់ទំនាក់ទំនងជាមួយអ្នកជំនាញ Medicare
ព្រឹត្តិការណ៍ Medicare

ចូលរួមព្រឹត្តិការណ៍ Medicare ដោយផ្ទាល់នៅក្នុងតំបន់របស់អ្នក ឬសិក្ខាសាលាតាមអនឡាញ ដើម្បីស្វែងយល់បន្ថែមអំពីគម្រោង Blue Shield Medicare និងទទួលបានចម្លើយចំពោះសំណួររបស់អ្នក។

ទីប្រឹក្សាគម្រោង Blue Shield Medicare

តើអ្នកត្រៀមខ្លួនរួចរាល់ ដើម្បីបន្តទៅជំហានបន្ទាប់ហើយឬនៅ? ក្រុមការងារដែលមានការប្តេជ្ញាចិត្តរបស់យើងនៅទីនេះ ដើម្បីធានាថា អ្នកទទួលបានការធានារ៉ាប់រងដែលអ្នកត្រូវការ។ សូមទូរសព្ទមកពួកយើងតាមរយៈលេខ (866) 495-2062 (TTY: 711)* ដើម្បីទាក់ទងជាមួយទីប្រឹក្សាគម្រោង Blue Shield Medicare។

ធនធាន Medicare ច្រើនទៀត
តើជម្រើស Medicare របស់ខ្ញុំមានអ្វីខ្លះ?

Original Medicare ផ្តល់ការធានារ៉ាប់រងកម្រិតមូលដ្ឋានសម្រាប់សេវាមន្ទីរពេទ្យ និងសេវាវេជ្ជសាស្ត្រ។ ប៉ុន្តែអ្នកអាចនឹងឃើញថា កម្មវិធីនេះ មិនផ្តល់ការធានារ៉ាប់រងលើសេវា និងសម្ភារៈទាំងអស់ដែលអ្នកត្រូវការនោះទេ។

ជម្រើសនៃការធានារ៉ាប់រងរបស់អ្នកក្រោមកម្មវិធី Medicare តាមរយៈព័ត៌មានសង្ខេប – វីដេអូ

សូមស្វែងយល់អំពីជម្រើសគម្រោងធានារ៉ាប់រងរបស់អ្នក និងមូលហេតុដែលអ្នកអាចចង់ចុះឈ្មោះក្នុងប្រភេទគម្រោងធានារ៉ាប់រងជាក់លាក់ណាមួយ។

ទាញយកការណែនាំជម្រើស Medicare ដោយឥតគិតថ្លៃ†

ទទួលបានច្បាប់ចម្លងដោយឥតគិតថ្លៃនៃ “ការណែនាំផ្លូវរបស់អ្នកទៅកាន់ Medicare” ដើម្បីស្វែងយល់អំពីជម្រើសនៃការធានារ៉ាប់រងរបស់អ្នក។

ស្វែងរកគម្រោងនៅក្នុងតំបន់របស់អ្នក

Thanks! You’re going to:

We’ve sent you an email with a link and all the relevant information for the event.

 

1 អត្ថប្រយោជន៍ប្រែប្រួលទៅតាមគម្រោង និងខោនធី។

 

 

 

 

Y0118_26_141D1_M Accepted 10062026
H2819_26_141D1_M Accepted 10062026

ទំព័រនេះបានធ្វើបច្ចុប្បន្នភាពចុងក្រោយនៅថ្ងៃទី៖ 10/06/2026