Skip to content

ជាទូទៅ អ្នកដែលមានអាយុគ្រប់ 65 ឆ្នាំ នៅតែទទួលបានការធានារ៉ាប់រងតាមរយៈគម្រោងរបស់និយោជក ឬគម្រោងរបស់ប្តី/ប្រពន្ធ។ ក្នុងករណីនេះ វាអាចជាជម្រើសដែលផ្តល់ប្រយោជន៍ច្រើនជាងសម្រាប់អ្នកក្នុងការរួមបញ្ចូលការធានារ៉ាប់រងបច្ចុប្បន្នរបស់អ្នកជាមួយគម្រោង Medicare ឬប្តូរទាំងស្រុងទៅប្រើកម្មវិធី Medicare។

ការធានារ៉ាប់រងតាមរយៈនិយោជក និងកម្មវិធី Medicare

  • ប្រសិនបើអ្នកធ្វើការឱ្យក្រុមហ៊ុនដែលមានបុគ្គលិកតិចជាង 20 នាក់ កម្មវិធី Medicare ចាត់ទុកថា ជាការធានារ៉ាប់រងចម្បងរបស់អ្នក។ នេះមានន័យថា កម្មវិធី Medicare បង់ថ្លៃជាមុន ហើយការធានារ៉ាប់រងតាមរយៈនិយោជករបស់អ្នកបង់បន្ទាប់។
  • ប្រសិនបើអ្នកធ្វើការឱ្យក្រុមហ៊ុនមានបុគ្គលិកធំជាងនេះ ការធានារ៉ាប់រងតាមរយៈនិយោជករបស់អ្នកនឹងធ្វើជាការធានារ៉ាប់រងចម្បងរបស់អ្នក ហើយកម្មវិធី Medicare នឹងធ្វើជាការធានារ៉ាប់រងបន្ទាប់បន្សំវិញ។
  • ក្នុងករណីណាក៏ដោយ បន្ទាប់ពីក្រុមហ៊ុនធានារ៉ាប់រងទាំងពីរបានបង់ចំណែករបស់ពួកគេសម្រាប់វិក្កយបត្រថ្លៃព្យាបាលរបស់អ្នករួច អ្នកគ្រាន់តែបង់ចំនួនទឹកប្រាក់ដែលនៅសល់ប៉ុណ្ណោះ។

 

គម្រោងធានារ៉ាប់រងសុខភាពបុគ្គល ឬគម្រោង Covered California និងកម្មវិធី Medicare

ជាទូទៅ ពេលអ្នកមានកម្មវិធី Medicare ហើយ គ្មានហេតុផលចាំបាច់ត្រូវរក្សាគម្រោងធានារ៉ាប់រងសុខភាពបុគ្គល ឬគម្រោង Covered California ទៀតទេ។ នៅពេលអ្នកមានកម្មវិធី Medicare៖

  • វាជាការខុសច្បាប់សម្រាប់នរណាម្នាក់ក្នុងការលក់គោលនយោបាយធានារ៉ាប់រងសុខភាពតាមទីផ្សារ ឬគោលនយោបាយធានារ៉ាប់រងសុខភាពនៅទីផ្សារបុគ្គលឱ្យអ្នក។
  • អ្នកមិនមានសិទ្ធិទទួលបានឥណទានពន្ធ ឬការសន្សំផ្សេងទៀតទេ ដែលមានន័យថា អ្នកនឹងត្រូវបង់ថ្លៃពេញសម្រាប់គម្រោងធានារ៉ាប់រងសុខភាពតាមទីផ្សារ។
  • ប្រសិនបើអ្នកទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋ California អ្នកអាចលែងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលប្រាក់ឧបត្ថម្ភនោះ នៅពេលអ្នកមានសិទ្ធិចូលរួមកម្មវិធី Medicare។1  ហើយប្រសិនបើអ្នកបន្តទទួលប្រាក់ឧបត្ថម្ភក្រោយពេលនោះ អ្នកអាចត្រូវសងប្រាក់មួយផ្នែក ឬទាំងស្រុងវិញ។
     

ការធានារ៉ាប់រងចូលនិវត្តន៍ និងកម្មវិធី Medicare

ប្រសិនបើអ្នកបានចូលនិវត្តន៍ ហើយទទួលបានការធានារ៉ាប់រងសុខភាពតាមរយៈអតីតនិយោជករបស់អ្នក អ្នកនៅតែអាចចុះឈ្មោះចូលរួមកម្មវិធី Medicare បាន។

  • កម្មវិធី Medicare ជាអ្នកបង់ថ្លៃធានារ៉ាប់រងជាមុនសិន ហើយបន្ទាប់មកគម្រោងធានារ៉ាប់រងសុខភាពជាក្រុមរបស់អតីតនិយោជករបស់អ្នកជាអ្នកបង់បន្ត។
  • ក្រោយពីអ្នកធានារ៉ាប់រងទាំងពីរបានបង់ចំណែករបស់ពួកគេរួច នោះអ្នកត្រូវបង់តែទឹកប្រាក់ដែលនៅសល់ប៉ុណ្ណោះ។
     

ការធានារ៉ាប់រងពីនិយោជករបស់ប្តី ឬប្រពន្ធរបស់អ្នក និងកម្មវិធី Medicare

  • ប្រសិនបើនិយោជករបស់ប្តី ឬប្រពន្ធរបស់អ្នកមានបុគ្គលិកតិចជាង 20 នាក់ កម្មវិធី Medicare នឹងជាអ្នកទូទាត់ជាមុន។
  • ប្រសិនបើក្រុមហ៊ុននោះ មានទំហំធំជាង គម្រោងធានារ៉ាប់រងសុខភាពរបស់ក្រុមហ៊ុននឹងជាអ្នកទូទាត់ជាមុន។
  • បន្ទាប់ពីក្រុមហ៊ុនធានារ៉ាប់រងទាំងពីរបានបង់ចំណែករបស់ខ្លួនរួច អ្នកត្រូវបង់ចំនួនទឹកប្រាក់ដែលនៅសល់។

 

អត្ថប្រយោជន៍សម្រាប់អ្នកចូលនិវត្តន៍ពីយោធា និងក្រសួងកិច្ចការអតីតយុទ្ធជន (VA) និងកម្មវិធី Medicare

ប្រសិនបើអ្នកមានទាំងកម្មវិធី Medicare និងការធានារ៉ាប់រង VA អ្នកអាចជ្រើសរើសទទួលសេវាថែទាំតាមរយៈ VA ឬពីវេជ្ជបណ្ឌិតស៊ីវិល ដោយអាស្រ័យលើតម្រូវការសុខភាពរបស់អ្នក។

  • កម្មវិធី Medicare ធានារ៉ាប់រងលើការទៅជួបវេជ្ជបណ្ឌិតស៊ីវិលរបស់អ្នក សម្រាប់សេវា ឬសម្ភារៈដែលស្ថិតក្រោមការធានារ៉ាប់រងរបស់កម្មវិធី Medicare ហើយ VA ធានារ៉ាប់រងលើការទៅទទួលសេវារបស់អ្នកនៅមណ្ឌល VA។
  • កម្មវិធី Medicare អាចបង់មួយផ្នែកនៃប្រាក់រួមបង់របស់អ្នក ប្រសិនបើអ្នកទទួលការថែទាំដែលត្រូវបាន VA អនុញ្ញាតពីវេជ្ជបណ្ឌិតស៊ីវិល ឬមន្ទីរពេទ្យស៊ីវិល។

 

កម្មវិធី TRICARE និងកម្មវិធី Medicare

សមាជិកយោធាដែលកំពុងបំពេញកាតព្វកិច្ចសកម្ម និងបានចុះឈ្មោះក្នុងកម្មវិធី Medicare៖

  • កម្មវិធី TRICARE ជាអ្នកទូទាត់ជាមុនសម្រាប់សេវាថែទាំសុខភាព ឬសម្ភារៈដែលស្ថិតក្រោមការធានារ៉ាប់រងរបស់កម្មវិធី Medicare
  • កម្មវិធី Medicare ជាអ្នកទូទាត់បន្ទាប់
  • ការធានារ៉ាប់រងកម្មវិធី TRICARE ក៏អាចជួយលើការចំណាយសម្រាប់សេវាមួយចំនួនដែលមិនស្ថិតក្រោមការធានារ៉ាប់រងរបស់កម្មវិធី Medicare ផងដែរ។
  • អ្នកត្រូវបង់ថ្លៃសេវាដែលទាំងកម្មវិធី Medicare និងកម្មវិធី TRICARE មិនធានារ៉ាប់រង។
     

យោធិនចូលនិវត្តន៍៖

  • នៅពេលអ្នកចូលនិវត្តន៍ពីការបម្រើក្នុងកងទ័ព អ្នកត្រូវចុះឈ្មោះក្នុងកម្មវិធី Medicare ផ្នែក B (ការធានារ៉ាប់រងវេជ្ជសាស្ត្រ) ដើម្បីរក្សាការធានារ៉ាប់រងរបស់កម្មវិធី TRICARE ឱ្យបន្តមានសុពលភាព។
  • កម្មវិធី TRICARE for Life (TFL) ត្រូវបានផ្តល់ជូនដល់អ្នកដែលមានសិទ្ធិទទួលបានកម្មវិធី TRICARE និងមានការធានារ៉ាប់រងក្រោមកម្មវិធី Medicare ផ្នែក A និង ផ្នែក B។ អត្ថប្រយោជន៍របស់កម្មវិធី TFL រ៉ាប់រងលើប្រាក់កាត់កង និងការរួមធានារ៉ាប់រងរបស់កម្មវិធី Medicare។

 

COBRA និងកម្មវិធី Medicare

COBRA អនុញ្ញាតឱ្យអ្នកបន្តរក្សាគម្រោងធានារ៉ាប់រងសុខភាពជាក្រុមរបស់និយោជករបស់អ្នកក្នុងរយៈពេលកំណត់ បន្ទាប់ពីការងាររបស់អ្នកបានបញ្ចប់។ វាជួយការពារអ្នកកុំឱ្យបាត់បង់ការធានារ៉ាប់រងសុខភាពភ្លាមៗ បន្ទាប់ពីអ្នកបាត់បង់ការងារ។

  • ប្រសិនបើអ្នកមានកម្មវិធី Medicare កម្មវិធី Medicare នឹងបង់ថ្លៃសេវាជាមុន ហើយ COBRA នឹងដើរតួជាការធានារ៉ាប់រងបន្ទាប់បន្សំរបស់អ្នក។ (ករណីលើកលែងតែមួយគត់ គឺប្រសិនបើអ្នកមានជំងឺតម្រងនោមដំណាក់កាលចុងក្រោយ (ESRD)។ នៅក្នុងករណីនោះ COBRA នឹងបង់ប្រាក់មុន។)
  • ក្នុងករណីភាគច្រើន ការធានារ៉ាប់រង COBRA របស់អ្នកនឹងបញ្ចប់ ប្រសិនបើអ្នកចុះឈ្មោះក្នុងកម្មវិធី Medicare។
  • អ្នកអាចមានសិទ្ធិទទួលបានការពន្យាររយៈពេលនៃការធានារ៉ាប់រង COBRA របស់អ្នក ប្រសិនបើកម្មវិធី Medicare មិនធានារ៉ាប់រងសេវាដែលមានផ្តល់ជូនក្នុងគម្រោង COBRA ដូចជាការធានារ៉ាប់រងធ្មេញ។
  • អ្នកអាចចុះឈ្មោះក្នុង COBRA បាន ប្រសិនបើអ្នកមានសិទ្ធិទទួល COBRA ហើយមានគម្រោង Medicare រួចហើយ។ នៅក្នុងករណីនោះដែរ អ្នកនឹងសម្រេចចិត្តថា តើថ្លៃចំណាយបន្ថែមសម្រាប់ COBRA មានតម្លៃសម្រាប់អ្នកដែរឬអត់។

 

កម្មវិធី Medicare និង កម្មវិធី Medicaree

ប្រសិនបើអ្នកមានសិទ្ធិទទួលបានការធានារ៉ាប់រងទាំងកម្មវិធី Medicare និង Medicaid សូមរក្សាការធានារ៉ាប់រងរបស់អ្នកដោយបំពេញឯកសារបន្តសិទ្ធិ Medi-Cal និងកម្មវិធីជំនួយបន្ថែម (Extra Help) សម្រាប់ Medicare ផ្នែក D ឱ្យបានទាន់ពេលជារៀងរាល់ឆ្នាំ។

ទទួលបានការធានារ៉ាប់រងជាមួយ Blue Shield

Blue Shield of California ធ្វើឱ្យការជ្រើសរើសការធានារ៉ាប់រងសុខភាពដែលសមស្របកាន់តែងាយស្រួល។ យើងផ្តល់ជូនគម្រោងធានារ៉ាប់រងបំពេញបន្ថែម និងគម្រោងឱសថមានវេជ្ជបញ្ជា Medicare ដាច់ដោយឡែក នៅទូទាំងរដ្ឋ។ យើងក៏ផ្តល់ជូនគម្រោងឱសថមានវេជ្ជបញ្ជា Medicare Advantage នៅតាមខោនធីមួយចំនួនដែលបានជ្រើសរើសផងដែរ។ អ្នកមានជម្រើសជាច្រើនដែលអាចសមស្របនឹងតម្រូវការ និងថវិការបស់អ្នក។

ទទួលបានព័ត៌មានបន្ថែម

ទាក់ទងមកយើងខ្ញុំ

ទទួលបានចម្លើយចំពោះសំណួរ Medicare របស់អ្នក។ សូមទូរសព្ទទៅកាន់ទីប្រឹក្សាគម្រោង Blue Shield Medicare តាមរយៈលេខ (800) 260-9607* (TTY: 711) ឬកក់ការណាត់ជួបតាមអនឡាញ។ មិនមានកាតព្វកិច្ចក្នុងការចុះឈ្មោះនោះទេ។

ចូលរួមកម្មវិធី Medicare

ចូលរួមសិក្ខាសាលាដោយផ្ទាល់ ឬតាមអនឡាញដោយឥតគិតថ្លៃ ដើម្បីស្វែងយល់បន្ថែមអំពី Medicare និងទទួលបានចម្លើយចំពោះសំណួររបស់អ្នក។ 

ទាញយកកូនសៀវភៅដោយឥតគិតថ្លៃ*

ទទួលបានការណែនាំ Medicare ឥតគិតថ្លៃ ដើម្បីយល់ពីជម្រើសនៃការធានារ៉ាប់រងរបស់អ្នក

 

1 មានករណីលើកលែងមួយ៖ ប្រសិនបើអ្នកត្រូវបង់បុព្វលាភធានារ៉ាប់រងសម្រាប់ការធានារ៉ាប់រង Medicare ផ្នែក A ហើយអ្នកមិនទាន់បានចុះឈ្មោះក្នុងកម្មវិធីនេះទេ អ្នកអាចមានសិទ្ធិបន្តការធានារ៉ាប់រងរបស់គម្រោង Covered California ជំនួសវិញ និងបន្តទទួលបានជំនួយហិរញ្ញវត្ថុរបស់អ្នក។ សម្រាប់ព័ត៌មានបន្ថែម សូមទូរសព្ទទៅកម្មវិធី Medicare តាមរយៈលេខ 1-800-MEDICARE (1-800-633-4227). អ្នកប្រើប្រាស់ TTY អាចទូរសព្ទទៅលេខ 1-877-486-2048, បាន 24 ម៉ោងក្នុងមួយថ្ងៃ 7 ថ្ងៃក្នុងមួយសប្តាហ៍ លើកលែងតែថ្ងៃឈប់សម្រាក។

Blue Shield of California គឺជាគម្រោង HMO, HMO D-SNP និង PDP ដែលមានកិច្ចសន្យាជាមួយកម្មវិធី Medicare និងមានកិច្ចសន្យាជាមួយកម្មវិធី California State Medicaid។ ការចុះឈ្មោះក្នុង Blue Shield of California អាស្រ័យលើការបន្តកិច្ចសន្យា។

Y0118_26_141B_M Accepted 08052026
H2819_26_141B_M Accepted 08052026

ទំព័រធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ 10/1/2026