Skip to content

ត្រូវការជំនួយក្នុងការគ្រប់គ្រងគម្រោង Blue Shield of California របស់អ្នកមែនទេ? អ្នកមកត្រូវកន្លែងហើយ។ ស្វែងរកចម្លើយសម្រាប់សំណួរទូទៅអំពីការប្រើប្រាស់គណនីអនឡាញរបស់អ្នក ការស្នើសុំបណ្ណសម្គាល់សមាជិក Blue Shield ជំនួស ការពិនិត្យមើលស្ថានភាពនៃសំណើទាមទារសំណង និងព័ត៌មានផ្សេងៗទៀត។ អ្នកក៏នឹងរកឃើញការណែនាំអំពីការដោះស្រាយសំណើបណ្តឹងតវ៉ា និងបណ្តឹងសារទុក្ខផងដែរ ដើម្បីឱ្យអ្នកអាចដោះស្រាយបញ្ហានានាបានដោយមានទំនុកចិត្ត។

តើគណនីអនឡាញ Blue Shield ផ្តល់ជូនអ្វីខ្លះ?

គណនីអនឡាញជួយឱ្យការគ្រប់គ្រងគម្រោងរបស់អ្នកកាន់តែងាយស្រួល។ អ្នកអាច៖ 

  • ទាញយកបណ្ណសម្គាល់សមាជិកឌីជីថលរបស់អ្នក។
  • ពិនិត្យមើលអត្ថប្រយោជន៍ និងចំណាយរបស់អ្នក។
  • ស្វែងរកវេជ្ជបណ្ឌិត និងវេជ្ជបណ្ឌិតឯកទេស។
  • មើលកំណត់ត្រាសុខភាព និងវេជ្ជបញ្ជារបស់អ្នក។
  • បង់ប្រាក់តាមវិក្កយបត្ររបស់អ្នក ប្រសិនបើមាន។
  • ធ្វើបច្ចុប្បន្នភាពចំណូលចិត្តក្នុងការទទួលព័ត៌មានទំនាក់ទំនងរបស់អ្នក  

តើអ្នកចុះឈ្មោះបង្កើតគណនីអនឡាញ ឬទទួលបានកម្មវិធី Blue Shield សម្រាប់ទូរសព្ទចល័តដោយរបៀបណា?

អ្នកអាច ចុះឈ្មោះសម្រាប់គណនីអនឡាញ នៅលើគេហទំព័ររបស់យើង។

កម្មវិធី Blue Shield ធ្វើឱ្យអ្នកកាន់តែងាយស្រួលចូលប្រើគណនីរបស់អ្នក នៅពេលអ្នកកំពុងធ្វើដំណើរ។ កម្មវិធីនេះផ្តល់ព័ត៌មានដូចគ្នានឹងគណនីអនឡាញរបស់អ្នក ប៉ុន្តែអាចចូលប្រើបានតាមស្មាតហ្វូនរបស់អ្នក។ វាអាចប្រើបានទាំងលើ iPhone® និង Android។ ស្វែងយល់បន្ថែម និង ទាញយកកម្មវិធីរបស់យើង។
 

តើអ្នកអាចស្នើសុំបណ្ណសម្គាល់សមាជិកថ្មីជំនួសបណ្ណចាស់របស់អ្នកបានដោយរបៀបណា?

អ្នកអាចបញ្ជាទិញបណ្ណសម្គាល់សមាជិកជំនួសតាមរយៈគណនីអនឡាញរបស់អ្នក ឬដោយទូរសព្ទទៅ ផ្នែកសេវាបម្រើអតិថិជន។ ហើយសូមចងចាំថា អ្នកតែងតែអាចចូលប្រើបណ្ណសម្គាល់សមាជិកឌីជីថលរបស់អ្នកបាននៅក្នុងគណនីអនឡាញរបស់អ្នក ឬនៅលើកម្មវិធីទូរសព្ទ។ ជាមួយកម្មវិធីទូរសព្ទ អ្នកអាចទាញយកបណ្ណសម្គាល់សមាជិករបស់អ្នកទៅកាន់កាបូបឌីជីថលនៅលើស្មាតហ្វូនរបស់អ្នកបាន។
 

តើអ្នកចុះឈ្មោះដើម្បីទទួលអ៊ីមែល និងសារជាអក្សរដោយរបៀបណា?

អ្នកអាចចុះឈ្មោះទទួលអ៊ីមែល និងសារជាអក្សរតាមរយៈគណនីអនឡាញរបស់អ្នក។ ប្រសិនបើអ្នកមិនមានគណនីអនឡាញទេ អ្នកអាច បង្កើតគណនីមួយបាន។ បន្ទាប់ពីអ្នកចូលគណនី សូមទៅកាន់ “គណនី” (Account) ហើយជ្រើស កម្រងព័ត៌មានរបស់ខ្ញុំ។ បន្ទាប់មក សូមរំកិលចុះទៅ “ចំណូលចិត្តនៃការប្រាស្រ័យទាក់ទង” (Communication preferences) ដើម្បីជ្រើសរើសរបៀប ដែលអ្នកចង់ទទួលការទំនាក់ទំនង។
 

តើអ្នកមានសិទ្ធិ និងការទទួលខុសត្រូវអ្វីខ្លះ ប្រសិនបើអ្នកចង់បញ្ចប់ការចុះឈ្មោះជាសមាជិកនៃគម្រោង Blue Shield Medicare Advantage គម្រោងតម្រូវការពិសេសសម្រាប់អ្នកមានសិទ្ធិទទួលបានកម្មវិធីទាំងពីរ (D-SNP) គម្រោងឱសថតាមវេជ្ជបញ្ជា Medicare (PDP) ឬគម្រោងធានារ៉ាប់រងបំពេញបន្ថែម Medicare?

ទោះបីជាយើងមិនចង់ឃើញអ្នកចាកចេញក៏ដោយ យើងយល់ថា ស្ថានភាពមួយចំនួនអាចតម្រូវឱ្យអ្នកចាកចេញពីគម្រោង។ សម្រាប់ព័ត៌មានលម្អិតអំពីដំណើរការនេះ សមាជិកនៃគម្រោងឱសថតាមវេជ្ជបញ្ជា Medicare Advantage (MA-PD) និងគម្រោងឱសថតាមវេជ្ជបញ្ជា (PDP) អាចមើលឯកសារភស្តុតាងនៃការរ៉ាប់រង (EOC) របស់គម្រោងទាំងនោះ និងជំពូកស្តីពី “ការបញ្ចប់ការចុះឈ្មោះជាសមាជិករបស់អ្នកក្នុងគម្រោង”។ សមាជិកគម្រោងធានារ៉ាប់រងបំពេញបន្ថែមអាចយោងទៅឯកសារសង្ខេបអត្ថប្រយោជន៍ (SOB) របស់គម្រោង និងផ្នែក “លក្ខខណ្ឌនៃការធានារ៉ាប់រង”។ សមាជិកនៃគម្រោងតម្រូវការពិសេសសម្រាប់អ្នកមានសិទ្ធិទទួលបានកម្មវិធីទាំងពីរ (D-SNP) អាចយោងទៅលើជំពូកទី 8 នៅក្នុងសៀវភៅណែនាំសមាជិករបស់ពួកគេ។

តើអ្នកដាក់ពាក្យបណ្តឹងតវ៉ា ឬបណ្តឹងឧទ្ធរណ៍ដោយរបៀបណា?

ក្នុងនាមជាសមាជិក Blue Shield អ្នកមានសិទ្ធិដែលត្រូវបានធានាក្នុងការដាក់ពាក្យបណ្តឹង ប្រសិនបើអ្នកមានកង្វល់ ឬបញ្ហាជាមួយផ្នែកណាមួយនៃការថែទាំរបស់អ្នក។

តើអ្នកអាចស្វែងរកធនធានបន្ថែមអំពីកម្មវិធី Medicare នៅឯណា?

ទំព័រ ធនធាន របស់យើងមានតំណមានប្រយោជន៍ទៅកាន់ឯកសារគម្រោង និងធនធានផ្សេងទៀតសម្រាប់សមាជិក។

ប្រសិនបើអ្នកមានគណនីអនឡាញរួចហើយ សូម ចូលគណនី ដើម្បីមើលព័ត៌មានផ្ទាល់ខ្លួនអំពីអត្ថប្រយោជន៍របស់អ្នក។

អ្នកក៏អាចទាក់ទងទៅកាន់ភ្នាក់ងារធានារ៉ាប់រងក្នុងតំបន់របស់អ្នក ឬទូរសព្ទទៅទីប្រឹក្សាគម្រោង Blue Shield Medicare តាមរយៈលេខ (800) 260-9607 (TTY: 711)*។

Blue Shield of California គឺជាគម្រោងធានារ៉ាប់រងសុខភាពប្រភេទ HMO, HMO D-SNP និង PDP ដែលមានកិច្ចសន្យាជាមួយកម្មវិធី Medicare និងកិច្ចសន្យាជាមួយកម្មវិធី California State Medicaid Program។ ការចុះឈ្មោះចូលរួមក្នុងគម្រោង Blue Shield of California អាស្រ័យលើការបន្តសុពលភាពកិច្ចសន្យាជាថ្មី។

iPhone គឺជាពាណិជ្ជសញ្ញាដែលបានចុះបញ្ជីរបស់ក្រុមហ៊ុន Apple Inc. 
Android គឺជាពាណិជ្ជសញ្ញារបស់ក្រុមហ៊ុន Google LLC.

Y0118_26_141F1_M Accepted 10062026
H2819_26_141F1_M Accepted 10062026

ទំព័រនេះបានធ្វើបច្ចុប្បន្នភាពចុងក្រោយនៅថ្ងៃទី៖ 10/07/2026