Skip to content

កម្មវិធី Original Medicare គឺជាមូលដ្ឋានគ្រឹះនៃការធានារ៉ាប់រង Medicare របស់អ្នក។ វាមានពីរផ្នែក៖ ផ្នែក A (ការធានារ៉ាប់រងសុខភាព) និងផ្នែក B (ការធានារ៉ាប់រងវេជ្ជសាស្ត្រ)។ ផ្នែក B មានថ្លៃធានារ៉ាប់រងប្រចាំខែ។  ជាទូទៅ Original Medicare មិនផ្តល់ការធានារ៉ាប់រងសម្រាប់ឱសថមានវេជ្ជបញ្ជាទេ។

អ្នកត្រូវតែចុះឈ្មោះក្នុង Medicare ដើម្បីចាប់ផ្តើមការធានារ៉ាប់រង។ ប្រសិនបើអ្នកមានអាយុ 65 ឆ្នាំ ឬចាស់ជាងនេះ អ្នកមានសិទ្ធិចុះឈ្មោះក្នុង Original Medicare។ មនុស្សមួយចំនួនដែលមានអាយុក្រោម 65 ឆ្នាំ និងមានពិការភាពជាក់លាក់មួយចំនួន ក៏មានសិទ្ធិផងដែរ។  

រយៈពេលចុះឈ្មោះដំបូង (IEP) មានរយៈពេល ប្រាំពីរខែ។ វាចាប់ផ្តើមបីខែ មុនខែដែលអ្នកមានអាយុគ្រប់ 65 ឆ្នាំ។ វាបញ្ចប់បីខែ បន្ទាប់ពីខែដែលអ្នកមានអាយុគ្រប់ 65 ឆ្នាំ។ នេះអនុវត្តដូចគ្នា មិនថា អ្នកចូលនិវត្តន៍នៅពេលមានអាយុ 65 ឆ្នាំ ឬកំពុងបានចុះឈ្មោះក្នុងគម្រោង Covered California ក៏ដោយ។ 

ក្នុងអំឡុងរយៈពេលចុះឈ្មោះដំបូង (IEP) អ្នកអាចជ្រើសរើសជម្រើសបន្ថែមទៀតសម្រាប់ការធានារ៉ាប់រង Medicare របស់អ្នក។


Covered California

ប្រសិនបើអ្នកទទួលបានជំនួយផ្នែកហិរញ្ញវត្ថុពីរដ្ឋកាលីហ្វ័រញ៉ា អ្នកអាចលែងមានសិទ្ធិទទួលជំនួយនោះ នៅពេលអ្នកមានសិទ្ធិទទួលបានកម្មវិធី Medicare។1 ហើយប្រសិនបើអ្នកនៅតែបន្តទទួលជំនួយហិរញ្ញផ្នែកវត្ថុបន្ទាប់ពីពេលនោះ អ្នកអាចត្រូវសងប្រាក់មួយផ្នែក ឬទាំងអស់វិញ។ 

ការពិភាក្សាអំពីជម្រើសរបស់អ្នកគឺមានសារៈសំខាន់។ សូមទូរសព្ទទៅទីប្រឹក្សាគម្រោង Blue Shield Medicare តាមរយៈលេខ (855) 203-3874* ដើម្បីស្វែងយល់បន្ថែមអំពីជម្រើសរបស់អ្នក។ 


របៀបចុះឈ្មោះចូលរួមក្នុងកម្មវិធី Original Medicare 

ទូរសព្ទទៅរបបសន្តិសុខសង្គម តាមរយៈលេខ (800) 772-1213ពីម៉ោង 8 ព្រឹក ដល់ម៉ោង 7 យប់ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ។ អ្នកប្រើប្រាស់ TTY គួរតែទូរសព្ទទៅ 1-(800) 325-0778។ អ្នកក៏អាចចូលទៅកាន់ការិយាល័យរបបសន្តិសុខសង្គមក្នុងតំបន់របស់អ្នកផងដែរ។

ប្រសិនបើអ្នកមានការធានារ៉ាប់រងសុខភាពតាមរយៈនិយោជករបស់អ្នក ឬនិយោជករបស់ប្តីឬប្រពន្ធរបស់អ្នក សូមពិនិត្យមើលជម្រើសរបស់អ្នកមុនពេលចុះឈ្មោះសម្រាប់ផ្នែក B។ អាស្រ័យលើការរ៉ាប់រងរបស់អ្នក អ្នកប្រហែលជាមិនត្រូវការផ្នែក B ទេ ហើយអាចជៀសវាងការបង់ថ្លៃបង់ធានារ៉ាប់រងប្រចាំខែ។ សូមស្នើសុំជំនួយពីអ្នកគ្រប់គ្រងអត្ថប្រយោជន៍របស់អ្នក ឬតំណាងផ្នែកធនធានមនុស្ស (HR) ដើម្បីជួយអ្នកជ្រើសរើសជម្រើសដែលសមស្របសម្រាប់អ្នក។ ឬសូមទូរសព្ទទៅ Blue Shield of California ដោយឥតគិតថ្លៃតាមលេខ (855) 203-3874*។ យើងខ្ញុំនៅទីនេះ ដើម្បីជួយដល់អ្នក។
 

 

ទទួលបានព័ត៌មានបន្ថែម

ទាញយកសៀវភៅតូចមួយដោយឥតគិតថ្លៃ†

ទទួលបានការណែនាំ Medicare ដោយឥតគិតថ្លៃ ដើម្បីយល់ពីជម្រើសនៃការធានារ៉ាប់រងរបស់អ្នក។

របៀបចុះឈ្មោះ

ស្វែងយល់អំពីរបៀបចុះឈ្មោះចូលគម្រោង Medicare លើសពីរយៈពេលចុះឈ្មោះដំបូង (IEP)។

សំណួរដែលគេសួរញឹកញាប់

ទទួលបានចម្លើយចំពោះសំណួរដែលសួរគេញឹកញាប់បំផុតរបស់យើងអំពី Medicare។

1 មានករណីលើកលែងមួយ៖ ប្រសិនបើអ្នកត្រូវបង់ថ្លៃធានារ៉ាប់រងសម្រាប់ការធានារ៉ាប់រងតាមកម្មវិធី Medicare ផ្នែក A ហើយអ្នកមិនទាន់បានចុះឈ្មោះក្នុងកម្មវិធីនេះទេ អ្នកអាចបន្តការធានារ៉ាប់រងតាម Covered California ជំនួសវិញ និងបន្តទទួលជំនួយផ្នែកហិរញ្ញវត្ថុរបស់អ្នកបាន។ សូមទូរសព្ទទៅកម្មវិធី Medicare តាមរយៈលេខ 1-800-MEDICARE (1-800-633-4227 ដើម្បីទទួលបានព័ត៌មានបន្ថែម។ អ្នកប្រើប្រាស់ខ្សែទូរសព្ទតភ្ជាប់ TTY អាចទូរសព្ទទៅលេខ 1-877-486-2048 បាន 24 ម៉ោងក្នុងមួយថ្ងៃប្រាំពីរថ្ងៃក្នុងមួយសប្តាហ៍ លើកលែងតែថ្ងៃឈប់សម្រាក។

Blue Shield of California គឺជាគម្រោង HMO, HMO D-SNP និង PDP ដែលមានកិច្ចសន្យាជាមួយ Medicare និងមានកិច្ចសន្យាជាមួយកម្មវិធី Medicaid របស់រដ្ឋកាលីហ្វ័រញ៉ា (California State Medicaid Program)។ ការចុះឈ្មោះនៅក្នុង Blue Shield of California អាស្រ័យទៅលើការបន្តកិច្ចសន្យា។

Y0118_26_141B_M Accepted 08052026
H2819_26_141B_M Accepted 08052026

ទំព័រនេះបានធ្វើបច្ចុប្បន្នភាពចុងក្រោយនៅថ្ងៃទី៖ 10/1/2026