ក្នុងនាមជាសមាជិកនៃគម្រោង Medicare Advantage ឬគម្រោងឱសថតាមវេជ្ជបញ្ជារបស់គម្រោង Blue Shield of California អ្នកត្រូវបានធានានូវសិទ្ធិក្នុងការដាក់ពាក្យបណ្តឹង ប្រសិនបើអ្នកមានបញ្ហាបារម្ភ ឬបញ្ហាណាមួយពាក់ព័ន្ធនឹងផ្នែកណាមួយនៃការថែទាំសុខភាពរបស់អ្នក។ កម្មវិធី Medicare បានចូលរួមក្នុងការកំណត់វិធានអំពីអ្វីដែលអ្នកត្រូវធ្វើ ដើម្បីដាក់ពាក្យបណ្តឹង និងអ្វីដែលយើងតម្រូវឱ្យធ្វើ នៅពេលយើងទទួលបានពាក្យបណ្តឹងនោះ។ ប្រសិនបើអ្នកដាក់ពាក្យបណ្តឹង យើងត្រូវតែដោះស្រាយពាក្យបណ្តឹងនោះដោយយុត្តិធម៌។ អ្នកមិនអាចត្រូវបានលុបឈ្មោះចេញពីគម្រោងធានារ៉ាប់រង ឬទទួលរងការដាក់ទណ្ឌកម្មក្នុងទម្រង់ណាមួយ ដោយសារការដាក់ពាក្យបណ្តឹងឡើយ។
យើងលើកទឹកចិត្តឱ្យអ្នកជូនដំណឹងមកយើងភ្លាមៗ ប្រសិនបើអ្នកមានសំណួរ បញ្ហាបារម្ភ ឬបញ្ហាផ្សេងៗទាក់ទងនឹងការធានារ៉ាប់រងលើឱសថតាមវេជ្ជបញ្ជារបស់អ្នក សេវាដែលទទួលបានការធានារ៉ាប់រង ឬការថែទាំសុខភាពដែលអ្នកទទួលបាន។ មតិយោបល់របស់អ្នកជួយឱ្យយើងអាចកែលម្អសេវា ដែលយើងផ្តល់ជូនអ្នកឱ្យកាន់តែប្រសើរឡើង។
សូមទាញយកទម្រង់បែបបទបណ្តឹងតវ៉ា និងបណ្តឹងសារទុក្ខរបស់យើង៖
- ភាសាអង់គ្លេស (PDF, 76 KB)
- ភាសាអារ៉ាប់ (PDF, 156 KB)
- ភាសាអាមេនី (PDF, 128 KB)
- ភាសាខ្មែរ (PDF, 157 KB)
- ភាសាចិនប្រពៃណី (PDF, 143 KB)
- ភាសាចិនសាមញ្ញ (PDF, 132 KB)
- ភាសាហ្វាស៊ី (PDF, 177 KB)
- ភាសាកូរ៉េ (PDF, 117 KB)
- ភាសារុស្ស៊ី (PDF, 125 KB)
- ភាសាអេស្ប៉ាញ (PDF, 78 KB)
- ភាសាតាហ្កាឡុក (PDF, 78 KB)
- ភាសាវៀតណាម (PDF, 161 KB)
ដើម្បីពិនិត្យមើលស្ថានភាពនៃពាក្យបណ្តឹងដែលអ្នកបានដាក់រួចហើយ និងស្វែងរកព័ត៌មានអំពីអត្ថន័យនៃស្ថានភាពនីមួយៗ សូមឡកចូលទៅក្នុងគណនី របស់អ្នក ដើម្បីចូលទៅកាន់ទំព័រស្ថានភាពបណ្តឹងសារទុក្ខរបស់អ្នក។
មានពាក្យបណ្តឹងចំនួនពីរប្រភេទដែលអ្នកអាចដាក់បាន។ ប្រភេទបណ្តឹងដែលអ្នកដាក់អាស្រ័យលើស្ថានភាពរបស់អ្នក។
បណ្តឹងតវ៉ា
ដំណើរការសម្រាប់ដាក់បណ្តឹងតវ៉ាជាមួយគម្រោង Blue Shield of California Medicare
បណ្តឹងតវ៉ា គឺជាប្រភេទពាក្យបណ្តឹងដែលអ្នកដាក់ នៅពេលអ្នកចង់ឱ្យយើងពិចារណាឡើងវិញ និងផ្លាស់ប្តូរសេចក្តីសម្រេចដែលយើងបានធ្វើ។ បណ្តឹងនេះអាចពាក់ព័ន្ធនឹងសេវា និង/ឬឱសថណាខ្លះដែលអ្នកទទួលបានការធានារ៉ាប់រង ឬចំនួនប្រាក់ដែលយើងនឹងទូទាត់សម្រាប់សេវា និង/ឬឱសថណាមួយ។
អ្នកត្រូវតែដាក់សំណើបណ្តឹងតវ៉ាក្នុងរយៈពេល 65 ថ្ងៃតាមប្រតិទិន គិតចាប់ពីកាលបរិច្ឆេទដែលមានបញ្ជាក់នៅលើសេចក្តីជូនដំណឹងអំពីសេចក្តីសម្រេចរបស់គម្រោងធានារ៉ាប់រង (លិខិតបដិសេធ ឬសេចក្តីសម្រេចលើការធានារ៉ាប់រង)។ យើងអាចផ្តល់ពេលវេលាបន្ថែមដល់អ្នក ប្រសិនបើអ្នកមានហេតុផលសមស្របសម្រាប់ការខកខានកាលកំណត់។
ដើម្បីស្នើសុំបណ្តឹងតវ៉ាតាមនីតិវិធីធម្មតា អ្នក វេជ្ជបណ្ឌិតចេញវេជ្ជបញ្ជារបស់អ្នក ឬអ្នកតំណាងដែលអ្នកបានតែងតាំង ត្រូវផ្ញើសំណើបណ្តឹងតវ៉ាជាលាយលក្ខណ៍អក្សរដែលបញ្ជាក់អំពីលក្ខណៈនៃពាក្យបណ្តឹង ទៅកាន់ផ្នែក បណ្តឹងតវ៉ា និងបណ្តឹងសារទុក្ខនៃកម្មវិធី Medicare របស់គម្រោង Blue Shield of California។
យើងអាចធ្វើសេចក្តីសម្រេចបានច្រើនប្រភេទផ្សេងៗគ្នាទាក់ទងនឹងបណ្តឹងតវ៉ារបស់អ្នក។
សម្រាប់គម្រោងដែលមានអត្ថប្រយោជន៍ផ្នែកវេជ្ជសាស្ត្រ៖
- សម្រាប់សេចក្តីសម្រេចអំពីការទូទាត់សម្រាប់សេវា ដែលអ្នកបានទទួលរួចហើយ៖ បន្ទាប់ពីយើងទទួលបានដាក់ពាក្យបណ្តឹងតវ៉ារបស់អ្នក យើងមានរយៈពេល 60 ថ្ងៃតាមប្រតិទិន ដើម្បីពិចារណាឡើងវិញនូវសេចក្តីសម្រេចរបស់យើង។ ប្រសិនបើយើងសម្រេចផ្តល់លទ្ធផលជាប្រយោជន៍ដល់អ្នក យើងត្រូវតែចេញការទូទាត់ប្រាក់ក្នុងរយៈពេល 60 ថ្ងៃតាមប្រតិទិន គិតចាប់ពីកាលបរិច្ឆេទដែលយើងទទួលបានសំណើបណ្តឹងតវ៉ារបស់អ្នក។
- សម្រាប់សេចក្តីសម្រេចធម្មតាអំពីការអនុញ្ញាតការថែទាំផ្នែកវេជ្ជសាស្រ្ត៖ បន្ទាប់ពីយើងទទួលបានបណ្តឹងតវ៉ារបស់អ្នក យើងមានរយៈពេលរហូតដល់ 30 ថ្ងៃតាមប្រតិទិន ដើម្បីធ្វើសេចក្តីសម្រេច ប៉ុន្តែយើងនឹងធ្វើសេចក្តីសម្រេចឱ្យបានឆាប់ជាងនេះ ប្រសិនបើស្ថានភាពសុខភាពរបស់អ្នកតម្រូវឱ្យធ្វើដូច្នោះ។
- សម្រាប់សេចក្តីសម្រេចធម្មតាអំពីឱសថផ្នែក B៖ បន្ទាប់ពីយើងទទួលបានបណ្តឹងតវ៉ារបស់អ្នក យើងមានរយៈពេលរហូតដល់ប្រាំពីរ ថ្ងៃតាមប្រតិទិន ដើម្បីធ្វើសេចក្តីសម្រេច ប៉ុន្តែយើងនឹងធ្វើសេចក្តីសម្រេចឱ្យបានឆាប់ជាងនេះ ប្រសិនបើស្ថានភាពសុខភាពរបស់អ្នកតម្រូវឱ្យធ្វើដូច្នោះ។
សម្រាប់គម្រោងឱសថតាមវេជ្ជបញ្ជា៖
- សម្រាប់សេចក្តីសម្រេចអំពីការទូទាត់ប្រាក់សម្រាប់ឱសថតាមវេជ្ជបញ្ជាផ្នែក D ដែលអ្នកបានទទួលរួចហើយ៖ បន្ទាប់ពីយើងទទួលបានបណ្តឹងតវ៉ារបស់អ្នក យើងមានរយៈពេល 14 ថ្ងៃតាមប្រតិទិន ដើម្បីធ្វើសេចក្តីសម្រេច។ ប្រសិនបើយើងសម្រេចផ្តល់លទ្ធផលជាប្រយោជន៍ដល់អ្នក យើងត្រូវធ្វើការទូទាត់ប្រាក់ក្នុងរយៈពេល 30 ថ្ងៃ ចាប់ពីកាលបរិច្ឆេទដែលយើងបានទទួលសំណើបណ្តឹងតវ៉ារបស់អ្នក។
- សម្រាប់សេចក្តីសម្រេចធម្មតាអំពីឱសថតាមវេជ្ជបញ្ជាផ្នែក D៖ បន្ទាប់ពីយើងទទួលបានបណ្តឹងតវ៉ារបស់អ្នក យើងមានរយៈពេលរហូតដល់ប្រាំពីរ ថ្ងៃតាមប្រតិទិន ដើម្បីធ្វើសេចក្តីសម្រេច ប៉ុន្តែនឹងធ្វើវាឱ្យបានឆាប់រហ័ស ប្រសិនបើស្ថានភាពសុខភាពរបស់អ្នកតម្រូវបែបនោះ។
ការស្នើសុំបណ្តឹងតវ៉ារហ័ស
ប្រសិនបើអ្នក ឬវេជ្ជបណ្ឌិតរបស់អ្នកជឿជាក់ថា ការរង់ចាំសេចក្តីសម្រេចរបស់បណ្តឹងតវ៉ាធម្មតាអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព ឬសមត្ថភាពក្នុងការបំពេញមុខងាររបស់អ្នក អ្នកអាចស្នើសុំបណ្តឹងតវ៉ារហ័សបាន។
ដើម្បីស្នើសុំការពន្លឿនបណ្តឹងតវ៉ា អ្នក វេជ្ជបណ្ឌិតរបស់អ្នក អ្នកចេញវេជ្ជបញ្ជាផ្សេងទៀត ឬអ្នកតំណាងដែលមានការអនុញ្ញាតត្រូវតែទូរសព្ទ ផ្ញើទូរសារ ឬផ្ញើសំបុត្រមកកាន់យើងខ្ញុំតាមលេខ ឬអាសយដ្ឋានដែលបានរាយខាងក្រោម។ ប្រសិនបើអ្នកទទួលបានបណ្តឹងតវ៉ារហ័ស យើងនឹងផ្តល់ឱ្យអ្នកនូវសេចក្តីសម្រេចរបស់យើងក្នុងរយៈពេល 72 ម៉ោងបន្ទាប់ពីទទួលបានសំណើនោះ។ យើងនឹងជូនដំណឹងអំពីសេចក្តីសម្រេចដល់អ្នកឱ្យបានឆាប់ជាងនេះ ប្រសិនបើស្ថានភាពសុខភាពរបស់អ្នកតម្រូវឱ្យយើងធ្វើដូច្នោះ។
ការធ្វើសេចក្តីសម្រេចលើបណ្តឹងតវ៉ារបស់អ្នក
យើងអាចពន្យារពេលវេលានៃបណ្តឹងតវ៉ារបស់អ្នករហូតដល់ 14 ថ្ងៃតាមប្រតិទិន ប្រសិនបើអ្នកស្នើសុំការពន្យារពេល ឬប្រសិនបើយើងមានហេតុផលសម្រាប់តម្រូវការឱ្យមានព័ត៌មានបន្ថែម ហើយការពន្យារពេលនោះគឺដើម្បីជាប្រយោជន៍របស់អ្នក។ ប្រសិនបើយើងមិនផ្តល់ឱ្យអ្នកនូវសេចក្តីសម្រេចរបស់យើងក្នុងរយៈពេលនៃបណ្តឹងតវ៉ាដែលសមស្របទេនោះ សំណើរបស់អ្នកនឹងត្រូវបានបញ្ជូនដោយស្វ័យប្រវត្តិទៅអង្គភាពឯករាជ្យដែលនឹងពិនិត្យមើលលើករណីរបស់អ្នក។
ប្រសិនបើយើងបដិសេធបណ្តឹងតវ៉ាផ្នែកវេជ្ជសាស្រ្តរបស់អ្នក យើងនឹងបញ្ជូនករណីរបស់អ្នកដោយស្វ័យប្រវត្តិទៅអង្គភាពត្រួតពិនិត្យឯករាជ្យដើម្បីពិនិត្យឡើងវិញនូវសេចក្តីសម្រេចរបស់យើង។ ប្រសិនបើការថែទាំវេជ្ជសាស្ត្រ ឬសេវាណាមួយដែលអ្នកបានស្នើសុំនៅតែត្រូវបានបដិសេធ អ្នកអាចដាក់ពាក្យបណ្តឹងតវ៉ាទៅកាន់ចៅក្រមច្បាប់រដ្ឋបាល (ALJ) ប្រសិនបើតម្លៃនៃបណ្តឹងតវ៉ារបស់អ្នកបំពេញតាមលក្ខខណ្ឌតម្រូវអប្បបរមា។ អ្នកនឹងទទួលបានការជូនដំណឹងអំពីសិទ្ធិក្នុងការដាក់ពាក្យបណ្តឹងតវ៉ារបស់អ្នក ប្រសិនបើករណីនេះកើតឡើង។
មានប្រភេទបណ្តឹងឧទ្ធរណ៍ពិសេសមួយផ្សេងទៀត ដែលអនុវត្តតែនៅពេលដែលការធានារ៉ាប់រងនឹងបញ្ចប់សម្រាប់សេវាកម្មក្នុងមណ្ឌលថែទាំសុខភាពជំនាញ (SNF) ទីភ្នាក់ងារសុខភាពតាមផ្ទះ (HHA) ឬមណ្ឌលស្តារនីតិសម្បទាទូទៅសម្រាប់អ្នកជំងឺមិនស្នាក់ព្យាបាល (CORF)។ ប្រសិនបើអ្នកគិតថា ការធានារ៉ាប់រងរបស់អ្នកនឹងបញ្ចប់ឆាប់ពេកនោះ អ្នកអាចប្តឹងឧទ្ធរណ៍ដោយផ្ទាល់ និងភ្លាមៗបានទៅកាន់ក្រុមប្រឹក្សាសេវាសុខភាព ដែលជាអង្គការកែលម្អគុណភាពនៅក្នុងរដ្ឋ California។
ប្រសិនបើអ្នកទទួលបានសេចក្តីជូនដំណឹងពីរថ្ងៃមុនពេលការធានារ៉ាប់រងរបស់អ្នកត្រូវបញ្ចប់ អ្នកត្រូវប្រាកដថា បានដាក់សំណើរបស់អ្នកមិនឱ្យលើសពីថ្ងៃត្រង់នៃថ្ងៃបន្ទាប់ពីអ្នកទទួលបានសេចក្តីជូនដំណឹងនោះឡើយ។ ប្រសិនបើអ្នកទទួលបានសេចក្តីជូនដំណឹង ហើយអ្នកមានរយៈពេលច្រើនជាងពីរថ្ងៃមុនពេលការធានារ៉ាប់រងរបស់អ្នកបញ្ចប់ នោះអ្នកត្រូវតែដាក់សំណើរបស់អ្នកមិនលើសពីពេលថ្ងៃត្រង់នៃថ្ងៃមុនពេលដែលការធានារ៉ាប់រង Medicare របស់អ្នកបញ្ចប់។
បណ្ដឹងសាទុក្ខ
បណ្តឹងសាទុក្ខ គឺជាប្រភេទបណ្តឹងតវ៉ាដែលអ្នកធ្វើឡើង ប្រសិនបើអ្នកមានប្រភេទបញ្ហាផ្សេងទៀតជាមួយគម្រោង Blue Shield of California Medicare ឬម្នាក់ក្នុងចំណោមអ្នកផ្តល់សេវារបស់យើង។ ឧទាហរណ៍៖ អ្នកនឹងដាក់បណ្តឹងសាទុក្ខ ប្រសិនបើអ្នកមានបញ្ហាជាមួយ៖
- គុណភាពនៃការថែទាំរបស់អ្នក
- ពេលវេលារង់ចាំសម្រាប់ការណាត់ជួប
- របៀបដែលវេជ្ជបណ្ឌិតរបស់អ្នក ឬអ្នកដទៃប្រព្រឹត្តមកលើ
- អាចទាក់ទងនរណាម្នាក់តាមទូរសព្ទ ឬទទួលបានព័ត៌មានដែលអ្នកត្រូវការ
- អនាម័យ ឬស្ថានភាពនៃកន្លែងពិនិត្យព្យាបាលជំងឺរបស់វេជ្ជបណ្ឌិត។
ដំណើរការបណ្តឹងសាទុក្ខរបស់យើងមានពីរជំហាន៖
ដើម្បីចាប់ផ្តើមដំណើរការ សូមហៅទូរសព្ទទៅតំណាងផ្នែកសេវាបម្រើអតិថិជនក្នុងរយៈពេល 60 ថ្ងៃនៃព្រឹត្តិការណ៍ ហើយស្នើសុំដាក់បណ្តឹងសាទុក្ខ។ អ្នកក៏អាចដាក់បណ្តឹងសាទុក្ខជាលាយលក្ខណ៍អក្សរក្នុងរយៈពេល 60 ថ្ងៃនៃព្រឹត្តិការណ៍ដោយផ្ញើវាទៅកាន់៖
Blue Shield of California
Medicare Appeals and Grievances
P.O. Box 927
Woodland Hills, CA 91365-9856
យើងត្រូវតែដោះស្រាយបណ្តឹងសាទុក្ខរបស់អ្នកឱ្យបានឆាប់រហ័សតាមដែលករណីរបស់អ្នកតម្រូវ ដោយផ្អែកលើស្ថានភាពសុខភាពរបស់អ្នក ប៉ុន្តែមិនលើសពី 30 ថ្ងៃបន្ទាប់ពីទទួលបានបណ្តឹងតវ៉ារបស់អ្នកទេ។ យើងអាចពន្យារពេលវេលារហូតដល់ 14 ថ្ងៃ ប្រសិនបើអ្នកស្នើសុំការពន្យារពេល។ យើងក៏អាចពន្យារពេលបានដែរ ប្រសិនបើយើងមានហេតុផលសម្រាប់តម្រូវការឱ្យមានព័ត៌មានបន្ថែម ហើយការពន្យារពេលនោះគឺដើម្បីជាប្រយោជន៍របស់អ្នក។
ប្រសិនបើអ្នកស្នើសុំ "បណ្តឹងសាទុក្ខរហ័ស" ដោយសារយើងបានសម្រេចចិត្តមិនផ្តល់សេចក្តីសម្រេចរហ័ស ឬបណ្តឹងតវ៉ារហ័សដល់អ្នក ឬដោយសារយើងបានស្នើសុំការពន្យារពេលលើសេចក្តីសម្រេចដំបូង ឬបណ្តឹងតវ៉ារហ័សរបស់យើង យើងនឹងបញ្ជូនសំណើរបស់អ្នកទៅនាយកផ្នែកវេជ្ជសាស្ត្រ ដែលមិនពាក់ព័ន្ធនឹងសេចក្តីសម្រេចពីខាងដើមរបស់យើង។ យើងអាចសាកសួរថាតើអ្នកមានព័ត៌មានបន្ថែមដែលមិនមាននៅពេលដែលអ្នកបានស្នើសុំសេចក្តីសម្រេចរហ័សដំបូង ឬបណ្តឹងតវ៉ារហ័សដែរឬទេ។
នាយកផ្នែកវេជ្ជសាស្ត្រនឹងពិនិត្យឡើងវិញនូវសំណើរបស់អ្នក ហើយសម្រេចចិត្តថាតើសេចក្តីសម្រេចពីខាងដើមរបស់យើងសមស្របដែរឬទេ។ យើងនឹងជូនដំណឹងដល់អ្នកអំពីសេចក្តីសម្រេចរបស់យើងក្នុងរយៈពេល 24 ម៉ោងនៃសំណើរបស់អ្នកសម្រាប់បណ្តឹងសាទុក្ខរហ័ស។
ជំហានទី 2៖ សវនាការបណ្តឹងសាទុក្ខ
ប្រសិនបើអ្នកមិនពេញចិត្តនឹងដំណោះស្រាយនេះទេ អ្នកអាចដាក់សំណើជាលាយលក្ខណ៍អក្សរទៅកាន់ផ្នែកបណ្តឹងតវ៉ា និងបណ្តឹងសាទុក្ខ Medicare របស់ Blue Shield of California សម្រាប់សវនាការបណ្តឹងសាទុក្ខ។ ក្នុងរយៈពេល 31 ថ្ងៃ បន្ទាប់ពីការស្នើសុំជាលាយលក្ខណ៍អក្សររបស់អ្នក យើងនឹងប្រមូលផ្តុំគណៈវិនិច្ឆ័យដើម្បីបើកសវនាការលើករណីរបស់អ្នក។ អ្នកនឹងត្រូវបានអញ្ជើញឱ្យចូលរួមក្នុងសវនាការនេះ ដែលរួមមានវេជ្ជបណ្ឌិតម្នាក់ដែលមិនបានពាក់ព័ន្ធនឹងករណីនេះ និងអ្នកតំណាងម្នាក់ពីនាយកដ្ឋានដោះស្រាយបណ្តឹងតវ៉ា និងបណ្តឹងសាទុក្ខ។ អ្នកអាចចូលរួមដោយផ្ទាល់ ឬពីចំងាយតាមប្រព័ន្ធទូរសព្ទ។ បន្ទាប់ពីសវនាការរួច យើងនឹងផ្ញើលិខិតអំពីដំណោះស្រាយចុងក្រោយទៅអ្នក។
ការដាក់បណ្ដឹងសាទុក្ខជាមួយគម្រោងរបស់យើង
ប្រសិនបើអ្នកមានបណ្តឹងតវ៉ា សូមបំពេញទម្រង់បណ្តឹងតវ៉ា និងបណ្តឹងសាទុក្ខរបស់យើងតាមអនឡាញ។ យើងនឹងផ្ញើលទ្ធផលជាលាយលក្ខណ៍អក្សរទៅអ្នក នៅពេលដែលការពិនិត្យសំណើឡើងវិញរបស់អ្នកត្រូវបានបញ្ចប់។ យើងនឹងទាក់ទងអ្នកដោយផ្ទាល់ ប្រសិនបើត្រូវការព័ត៌មានបន្ថែម ដើម្បីដំណើរការសំណើរបស់អ្នក។
អ្នកក៏អាចហៅទូរសព្ទមកយើងខ្ញុំ ដើម្បីដាក់បណ្តឹងតវ៉ាតាមរយៈលេខ៖
សមាជិកក្នុងគម្រោងឱសថតាមវេជ្ជបញ្ជា Medicare Advantage៖
(800) 776-4466 (TTY:711) ម៉ោង 8 ព្រឹក ដល់ 8 ល្ងាច ម៉ោងប៉ាស៊ីហ្វិក (PT), ប្រាំពីរថ្ងៃក្នុងមួយសប្តាហ៍
គម្រោង Blue Shield Medicare + គម្រោង Medi-Cal Plan (HMO D-SNP)៖
(800) 452-4413 (TTY:711) ម៉ោង 8 ព្រឹក ដល់ 8 ល្ងាច ម៉ោងប៉ាស៊ីហ្វិក (PT), ប្រាំពីរថ្ងៃក្នុងមួយសប្តាហ៍
សមាជិកក្នុងគម្រោងឱសថតាមវេជ្ជបញ្ជា Blue Shield Medicare៖
(888) 239-6469 (TTY:711) ម៉ោង 8 ព្រឹក ដល់ 8 ល្ងាច ម៉ោងប៉ាស៊ីហ្វិក (PT), បានប្រាំពីរថ្ងៃក្នុងមួយសប្តាហ៍
យើងនឹងព្យាយាមដោះស្រាយបណ្តឹងតវ៉ារបស់អ្នកតាមទូរសព្ទ។ ប្រសិនបើអ្នកស្នើសុំការឆ្លើយតបជាលាយលក្ខណ៍អក្សរ យើងនឹងឆ្លើយតបជាលាយលក្ខណ៍អក្សរដូចគ្នា។ ប្រសិនបើយើងមិនអាចដោះស្រាយបណ្តឹងតវ៉ារបស់អ្នកតាមការហៅទូរសព្ទបានទេ យើងមាននីតិវិធីផ្លូវការដើម្បីពិនិត្យមើលបណ្តឹងតវ៉ារបស់អ្នក។
ប្រសិនបើអ្នកកំពុងទាក់ទងមកយើងខ្ញុំតាមទូរសារ ឬតាមប្រៃសណីយ៍ សូមទាញយក និងបំពេញ ទម្រង់បែបបទនៃបណ្តឹងតវ៉ា និងបណ្តឹងសាទុក្ខរបស់ Blue Shield of California
Blue Shield of California Medicare Appeals and Grievances
P.O. Box 927
Woodland Hills, CA 91365-9856
ទូរសារ៖ (916) 350-6510
ករណីលើកលែង បណ្តឹងតវ៉ា និងបណ្តឹងសាទុក្ខនៅក្នុង ភស្តុតាងនៃការធានារ៉ាប់រងរបស់អ្នក
ខាងក្រោមនេះ គឺជាទម្រង់បែបបទបណ្តឹងសាទុក្ខសម្រាប់គម្រោង Blue Shield Medicare Advantage។ សម្រាប់ព័ត៌មានលម្អិតបន្ថែមអំពីករណីលើកលែង បណ្តឹងតវ៉ា និងបណ្តឹងសាទុក្ខ សូមមើល ភស្តុតាងនៃការធានារ៉ាប់រងនៃគម្រោងរបស់អ្នក។ សូមមើល EOC របស់អ្នក និងស្វែងរកជំពូកទីប្រាំបួន សម្រាប់គម្រោង MAPD (PDF, 1.9 MB)។ សូមមើល EOC របស់អ្នក និងស្វែងរកជំពូកទីប្រាំពីរ សម្រាប់គម្រោង PDP (PDF, 798 KB)។
បង្ហាញឯកសារអំពី ភស្តុតាង នៃ ការធានារ៉ាប់រង ក្នុងគម្រោងទាំងអស់
ទម្រង់បែបបទនៃបណ្ដឹងតវ៉ារបស់ Medicare
អ្នកអាចផ្តល់មតិកែលម្អដោយផ្ទាល់ទៅកាន់ Medicare អំពីគម្រោងថែទាំសុខភាព ឬឱសថ Medicare របស់អ្នកជាមួយនឹង ទម្រង់បែបបទនៃបណ្ដឹងតវ៉ារបស់ Medicare។
សេចក្តីថ្លែងការណ៍ស្តីពីករណីលើកលែងការទទួលខុសត្រូវ (WOL) ភាសាអង់គ្លេស (PDF, 87 KB)
ដើម្បីមើលឯកសារ PDF អ្នកនឹងត្រូវមានកម្មវិធី Adobe Reader។
ព័ត៌មាននេះ មិនមែនជាការពណ៌នាពេញលេញអំពីអត្ថប្រយោជន៍ទេ។ ទាក់ទងផ្នែកសេវាបម្រើអតិថិជនតាមលេខដែលមាននៅលើបណ្ណសម្គាល់សមាជិករបស់អ្នកសម្រាប់ព័ត៌មានបន្ថែម។
សំណួរដែលគេសួរជាញឹកញាប់
ខ្ញុំមិនច្បាស់អំពីអត្ថប្រយោជន៍របស់ខ្ញុំទេ។ តើខ្ញុំអាចស្វែងយល់បន្ថែមទៀតដោយរបៀបណា?
អ្នកអាចពិនិត្យមើលអត្ថប្រយោជន៍របស់អ្នកតាមរយៈគណនីអនឡាញរបស់អ្នកបាន។ ចូលទៅកាន់គេហទំព័រ blueshieldca.com/login ដើម្បីចុះឈ្មោះចូល ឬបង្កើតគណនីរបស់អ្នក។ នៅពេលបានឡុកចូលរួចហើយ សូមចុចលើ អត្ថប្រយោជន៍។
អ្នកក៏អាចទូរសព្ទទៅផ្នែកសេវាបម្រើអតិថិជនតាមលេខដែលមាននៅលើបណ្ណសម្គាល់សមាជិករបស់អ្នកបានផងដែរ។
តើមាននរណាម្នាក់អាចដាក់បណ្តឹងតវ៉ា ឬបណ្តឹងសាទុក្ខជំនួសខ្ញុំបានដែរឬទេ?
ប្រសិនបើអ្នកចង់ឱ្យនរណាម្នាក់ដាក់ពាក្យបណ្តឹងជំនួសអ្នក អ្នកអាចជ្រើសរើសនរណាម្នាក់ឱ្យធ្វើជាអ្នកតំណាងរបស់អ្នកបាន។ ឧទាហរណ៍ អាចជាសាច់ញាតិ មិត្តភក្តិ មេធាវី ឬវេជ្ជបណ្ឌិត។ ពួកគេអាចដាក់បណ្តឹងតវ៉ា និងបណ្តឹងសាទុក្ខឱ្យអ្នក និងស្នើសុំការអនុញ្ញាតឱ្យអ្នកបាន។ ដើម្បីធ្វើឱ្យការតែងតាំងនោះស្របច្បាប់ សូមបំពេញ ទម្រង់បែបបទនៃការតែងតាំងអ្នកតំណាង។ ទាំងអ្នក និងអ្នកតំណាងរបស់អ្នកត្រូវតែចុះហត្ថលេខាលើទម្រង់បែបបទនោះ។ បន្ទាប់មកផ្ញើវាមកកាន់យើងខ្ញុំវិញតាមអាសយដ្ឋានដែលបង្ហាញនៅលើទម្រង់បែបបទនោះ។
សម្រាប់ព័ត៌មានបន្ថែម សូមមើលភស្តុតាងនៃការធានារ៉ាប់រង របស់អ្នកនៅលើ ទំព័រធនធាន សមាជិក របស់យើង។
តើវាត្រូវការពេលប៉ុន្មាន ដើម្បីពិនិត្យមើលករណីរបស់ខ្ញុំ?
ពេលវេលា គឺអាស្រ័យនឹងករណីជាក់ស្ដែងរបស់អ្នក។ យើងចង់ត្រួតពិនិត្យលម្អិតឡើងវិញ។ យើងប្រហែលជាត្រូវប្រមូលកំណត់ត្រាវេជ្ជសាស្រ្ត និយាយជាមួយវេជ្ជបណ្ឌិតរបស់អ្នក ទាក់ទងអ្នក និង/ឬ ពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេស។
- សម្រាប់បណ្តឹងសាទុក្ខ៖ យើងនឹងផ្ញើលិខិតមួយច្បាប់ដែលប្រាប់អ្នកឱ្យដឹងថា យើងបានទទួលការជូនដំណឹងអំពីការព្រួយបារម្ភរបស់អ្នកក្នុងរយៈពេលប្រាំថ្ងៃតាមប្រតិទិន ហើយផ្តល់ជូនអ្នកនូវឈ្មោះរបស់បុគ្គលដែលកំពុងធ្វើការលើការព្រួយបារម្ភនោះ។ ជាធម្មតា យើងនឹងដោះស្រាយវាក្នុងរយៈពេល 30 ថ្ងៃតាមប្រតិទិន។
- សម្រាប់បណ្តឹងតវ៉ាស្តង់ដា៖ យើងនឹងផ្តល់ឱ្យអ្នកនូវចម្លើយរបស់យើងលើសំណើសម្រាប់ទំនិញ ឬសេវាកម្មវេជ្ជសាស្រ្តក្នុងរយៈពេល 30 ថ្ងៃតាមប្រតិទិនមុនពេលសេវា (សេវាដែលអ្នកមិនទាន់បានទទួលនៅឡើយ) ឬ 60 ថ្ងៃតាមប្រតិទិនសម្រាប់សេវាកម្មដែលបានទទួលរួចហើយ (សម្រាប់ការទាមទារសំណងបន្ទាប់ពីអ្នកទទួលបានសេវា) បន្ទាប់ពីយើងបានទទួលបណ្តឹងតវ៉ារបស់អ្នក។
- សម្រាប់បណ្តឹងតវ៉ាដែលបានពន្លឿន (រហ័ស) ៖ ដរាបណាសំណើរបស់អ្នកបំពេញតាមតម្រូវការនៃបណ្តឹងតវ៉ាដែលបានពន្លឿន (រហ័ស) យើងនឹងផ្តល់ចម្លើយរបស់យើងជូនអ្នកក្នុងរយៈពេល 72 ម៉ោង បន្ទាប់ពីយើងទទួលបានបណ្តឹងតវ៉ារបស់អ្នក។ យើងនឹងផ្ដល់ចម្លើយជូនអ្នកឱ្យបានលឿនជាងនេះ ប្រសិនបើសុខភាពរបស់អ្នកតម្រូវឱ្យយើងធ្វើដូច្នេះ។
សម្រាប់ព័ត៌មានបន្ថែម សូមមើល ភស្តុតាងnSការធានារ៉ាប់រង ឬសៀវភៅណែនាំសមាជិក របស់អ្នកនៅលើ ទំព័រធនធាន សមាជិក របស់យើង។
តើមូលហេតុការបដិសេធទូទៅបំផុត គឺជាអ្វី?
សមាជិកប្រហែលជាបានប្រើសេវា ឬបានស្នើសុំទំនិញដែលមិនបានធានារ៉ាប់រងដោយគម្រោង។ សមាជិកអាចមានការព្យាបាលដែលមិនត្រូវបានចាត់ទុកថា ចាំបាច់ ឬមិនទទួលបានយល់ព្រម។
តើខ្ញុំទទួលបានការពិនិត្យបណ្តឹងតវ៉ាឡើងវិញរបស់ខ្ញុំលឿនជាងមុនដោយរបៀបណា? តើការហៅទូរសព្ទអាចជួយបានដែរឬទេ?
យើងអាចធ្វើការពិនិត្យឡើងវិញដែលបានពន្លឿន (រហ័ស) សម្រាប់បណ្តឹងតវ៉ានៅពេល ដែលមានការគំរាមកំហែងធ្ងន់ធ្ងរដល់សុខភាពរបស់សមាជិក។ វារួមមានការឈឺចាប់ធ្ងន់ធ្ងរ និងការអាចបាត់បង់ជីវិត។
សូមកុំទូរសព្ទទៅសាកសួរករណីនេះ។ ប្រសិនបើអ្នកធ្វើដូច្នេះ អ្នកអាចពន្យារពេលដំណើរការ ដោយយកអ្នកតំណាងម្នាក់ចេញពីការត្រួតពិនិត្យមើលឡើងវិញ។
ប៉ុន្តែ ប្រសិនបើអ្នកមានព័ត៌មានបន្ថែម ដើម្បីផ្តល់សម្រាប់ករណីរបស់អ្នក យើងលើកទឹកចិត្តអ្នកឱ្យទូរសព្ទទៅ។
តើអ្នកអាចផ្ញើអ៊ីមែល ឬហៅទូរសព្ទមកខ្ញុំជំនួសឱ្យការផ្ញើសំបុត្រដែរឬទេ?
វាអាស្រ័យនឹងស្ថានភាពជាក់ស្ដែងរបស់អ្នក។ ក្នុងករណីខ្លះ ច្បាប់តម្រូវឱ្យយើងផ្ញើការទំនាក់ទំនងជាក់លាក់តាមប្រៃសណីយ៍។ នៅពេលណាដែលអាចធ្វើទៅបាន យើងនឹងគោរពតាមជម្រើសពេញចិត្តនៃការទំនាក់ទំនងរបស់អ្នក។
តើនឹងមានអ្វីកើតឡើង ប្រសិនបើសំណុំរឿងរបស់ខ្ញុំត្រូវបានបដិសេធ? តើសិទ្ធិរបស់ខ្ញុំមានអ្វីខ្លះ?
យើងចង់ប្រាកដថា អ្នកយល់ដឹងអំពីសិទ្ធិរបស់អ្នក។ នោះហើយជាមូលហេតុដែលលិខិតសម្រេចនីមួយៗភ្ជាប់មកជាមួយព័ត៌មានអំពីសកម្មភាពដែលអ្នកអាចធ្វើបានបន្ទាប់ អាស្រ័យលើករណីរបស់អ្នក។
ខ្ញុំឃើញអង្គការដែលមានក្នុងលិខិតបណ្តឹងតវ៉ា។ តើអង្គការនេះ គឺជានរណា ហើយពួកគេធ្វើអ្វីខ្លះ?
យើងធ្វើការជាមួយអង្គការជាច្រើនដែលត្រួតពិនិត្យការថែទាំសុខភាព។ ពួកគេជាច្រើនមានវិធាន ដើម្បីធានាថា ដំណើរការបណ្តឹងតវ៉ាមានភាពយុត្តិធម៌។ ដើម្បីស្វែងយល់បន្ថែមអំពីអង្គការទាំងនោះ សូមចូលទៅកាន់គេហទំព័ររបស់ពួកគេដែលបានបង្ហាញនៅលើលិខិតបណ្តឹងតវ៉ារបស់អ្នក។
តើសំណើបណ្តឹងតវ៉ា ឬបណ្ដឹងសាទុក្ខរបស់ខ្ញុំអាចដកចេញដោយរបៀបណា?
បុគ្គលដែលបានដាក់សំណើរបស់អ្នក (អ្នក ឬអ្នកតំណាងរបស់អ្នក) ត្រូវតែជាអ្នកដែលដកសំណើបណ្តឹងតវ៉ា ឬបណ្ដឹងសាទុក្ខរបស់អ្នក។ អ្នក ឬអ្នកតំណាងរបស់អ្នកអាចហៅទូរសព្ទទៅអ្នកសម្របសម្រួលដែលត្រូវបានចាត់តាំងសម្រាប់ករណីរបស់អ្នក ហើយអនុញ្ញាតឱ្យពួកគេដឹងឮ។ ម៉្យាងវិញទៀត អ្នក ឬអ្នកតំណាងរបស់អ្នកអាចអនុញ្ញាតឱ្យផ្នែកសេវាបម្រើអតិថិជនដឹងឮ ហើយពួកគេនឹងប្រាប់អ្នកសម្របសម្រួលករណីរបស់អ្នក។ ដើម្បីទាក់ទងផ្នែកសេវាបម្រើអតិថិជន សូមហៅទូរសព្ទទៅលេខនៅលើបណ្ណសម្គាល់សមាជិករបស់អ្នក។
Y0118_26_215A_C Accepted 09152026
H2819_26_215A_C Accepted 09152026
ទំព័រនេះបានធ្វើបច្ចុប្បន្នភាពចុងក្រោយនៅថ្ងៃទី៖ 10/01/2026