ការរ៉ាប់រងរបស់ Medicare បានបង្កើតឡើងសម្រាប់អ្នក
Blue Shield of California គឺជាគម្រោងសុខភាពមិនរកប្រាក់ចំណេញ ដែលមានបេសកកម្មដើម្បីធានាថា ប្រជាជននៃរដ្ឋកាលីហ្វ័រញ៉ាទាំងអស់អាចទទួលបានការថែទាំសុខភាពដែលមានគុណភាពខ្ពស់។
ស្វែងយល់អំពីគម្រោងនៅក្នុងតំបន់របស់អ្នក
We’ve sent you an email with a link and all the relevant information for the event.
ភាពងាយស្រួល និងតម្លៃសមរម្យ៖ គម្រោងរៀបចំឡើងដោយមានអត្ថប្រយោជន៍ និងលក្ខណៈពិសេសដែលមានតម្លៃសមរម្យ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការរបៀបរស់នៅ។ គម្រោង Dental អង្គការថែរក្សាសុខភាព (Health Maintenance Organization, HMO) និងអង្គការអ្នកផ្តល់សេវាដែលសហការ (Preferred Provider Organization, PPO) ជាជម្រើសបន្ថែមសម្រាប់សមាជិកភាគច្រើន រួមមានការរ៉ាប់រងធ្មេញបន្ថែម។
សេរីភាព និងជម្រើស៖ គម្រោងមួយចំនួនរបស់យើងផ្តល់ជូនលើសពីអត្ថប្រយោជន៍ស្តង់ដាជាមួយនឹងអត្ថប្រយោជន៍បន្ថែម ដូចជាប្រាក់ឧបត្ថម្ភទំនិញគ្មានវេជ្ជបញ្ជា (OTC) ឧបករណ៍ជំនួយស្តាប់ សេវាចក្ខុវិញ្ញាណ ការទទួលបានសេវា Teladoc Health និងអត្ថប្រយោជន៍ផ្សេងទៀត អាស្រ័យលើគម្រោង Blue Shield ធានារ៉ាប់រងបំពេញបន្ថែម ដែលអ្នកជ្រើសរើស។
ការរ៉ាប់រងលើវេជ្ជបញ្ជារបស់អ្នក៖ Blue Shield ផ្តល់ជូនគម្រោងរ៉ាប់រងលើឱសថមានវេជ្ជបញ្ជាសម្រាប់សមាជិក Original Medicare (Medicare ដើម) ឬ Medigap។ វាមានលក្ខណៈពិសេសនៃការបង់ប្រាក់មិនលើសពី $35 សម្រាប់ការផ្គត់ផ្គង់ថ្នាំអ៊ិនស៊ូលីនរយៈពេលមួយខែ ថ្នាំបង្ការរោគ $0 និងកម្រិតកំណត់ចេញពីហោប៉ៅ។
ប្រសិនបើអ្នកមានលក្ខណសម្បត្តិគ្រប់គ្រាន់សម្រាប់ Medicare និង Medi-Cal៖ គម្រោងនេះរួមបញ្ចូលការរ៉ាប់រង Medicare និង Medi-Cal របស់អ្នកទៅក្នុងគម្រោងមួយដែលងាយស្រួលក្នុងការគ្រប់គ្រង។ វាផ្តល់អត្ថប្រយោជន៍បន្ថែម ដើម្បីជួយដល់ការថែទាំរបស់អ្នក រួមទាំងអ្នកសម្របសម្រួលការថែទាំផ្ទាល់ខ្លួន និងអត្ថប្រយោជន៍ធ្មេញ ការមើលឃើញ និងការស្តាប់។ មាននៅក្នុងខោនធី Los Angeles និង San Diego។
យើងយល់ថា ការរក្សាគ្រូពេទ្យរបស់អ្នក គឺជាការសំខាន់។ គម្រោងធានារ៉ាប់រងបំពេញបន្ថែមរបស់យើងផ្តល់ការរ៉ាប់រង និងសេវាកម្មពីវេជ្ជបណ្ឌិត និងមន្ទីរពេទ្យដែលទទួលយក Medicare។ នៅ Blue Shield គម្រោង MAPD របស់យើងមានបណ្តាញវេជ្ជបណ្ឌិត និងមន្ទីរពេទ្យធំបំផុតមួយរបស់រដ្ឋកាលីហ្វ័រញ៉ា។ រកមើលបញ្ជីអ្នកផ្តល់សេវាដែលមានបច្ចុប្បន្នភាពនៅក្នុងបញ្ជីឈ្មោះអ្នកផ្តល់សេវារបស់យើង។
សូមឱ្យ Blue Shield of California ជួយធ្វើឱ្យការជ្រើសរើសគម្រោង Medicare របស់អ្នកមានភាពងាយស្រួលតាម ដែលអាចធ្វើទៅបាន។ ស្វែងរកគម្រោងដែលផ្តល់សិទ្ធិទទួលបានអត្ថប្រយោជន៍ ដែលសំខាន់បំផុតសម្រាប់អ្នក។
សូមទូរសព្ទមកយើងតាមលេខ 844-345-8052 (TTY: 711)* ដើម្បីភ្ជាប់ជាមួយទីប្រឹក្សា Medicare របស់ Blue Shield ឬកក់ការណាត់ជួបរបស់អ្នកតាមអនឡាញតាមភាពងាយស្រួលរបស់អ្នក។
គម្រោង Blue Shield Medicare Advantage បានរចនាឡើង ដើម្បីធ្វើឱ្យការសម្រេចបាននូវគោលដៅសុខភាពរបស់អ្នកកាន់តែងាយស្រួល។ យើងធានារ៉ាប់រងលើការជួបពិនិត្យសុខុមាលភាពប្រចាំឆ្នាំ SilverSneakers ការឱ្យថ្នាំជាច្រើន ការការត្រួតពិនិត្យជាច្រើន និងច្រើនទៀត។
ចូលរួមព្រឹត្តិការណ៍ Medicare ដោយផ្ទាល់នៅក្នុងតំបន់របស់អ្នក ឬសិក្ខាសាលាតាមអ៊ីនធឺណិត (webinar) ដើម្បីស្វែងយល់បន្ថែមអំពីគម្រោង Medicare របស់ Blue Shield និងទទួលបានការឆ្លើយតបលើសំណួរផ្សេងៗរបស់អ្នក។
ទទួលបានច្បាប់ចម្លងនៃ “Your Guided Path to Medicare” ដើម្បីយល់ពីជម្រើសនៃការរ៉ាប់រងរបស់អ្នក។
ស្វែងរកគម្រោងមួយនៅក្នុងតំបន់របស់អ្នក
We’ve sent you an email with a link and all the relevant information for the event.
ក្រុមការងារជំនាញរបស់យើងត្រៀមខ្លួនជាស្រេច ដើម្បីធានាថា អ្នកទទួលបានការធានារ៉ាប់រងតាមតម្រូវការរបស់អ្នក។ សូមទូរសព្ទមកយើងតាមលេខ 844-345-8052 (TTY: 711)* ដើម្បីភ្ជាប់ជាមួយទីប្រឹក្សា Medicare របស់ Blue Shield ឬ កក់ការណាត់ជួបតាមអនឡាញ។
1 គម្រោង Blue Shield of California ជាប់ចំណាត់ថ្នាក់លេខ 1 ផ្នែកចំណែកទីផ្សារសម្រាប់គម្រោងធានារ៉ាប់រងបំពេញបន្ថែមនីមួយៗនៅក្នុងរដ្ឋកាលីហ្វ័រញ៉ាក្នុង ឆ្នាំ 2021, 2022, 2023, 2024 និង 2025 យោងតាមទិន្នន័យរបស់រដ្ឋ និងទិន្នន័យចំណែកទីផ្សារ ដែលផ្តល់ជូនជារៀងរាល់ឆ្នាំ ដោយ Mark Farrah Associates ដែលជាក្រុមហ៊ុនប្រមូលផ្តុំ និងបោះពុម្ពផ្សាយទិន្នន័យ។
Blue Shield of California គឺជាគម្រោង HMO, HMO D-SNP និង PDP ដែលមានកិច្ចសន្យាជាមួយ Medicare និងកិច្ចសន្យាជាមួយកម្មវិធី Medicaid រដ្ឋកាលីហ្វ័រញ៉ា (California State Medicaid Program)។ ការចុះឈ្មោះនៅក្នុង Blue Shield of California អាស្រ័យទៅលើការបន្តកិច្ចសន្យា។
Y0118_26_154A_M Accepted 07272026
H2819_26_154A_M Accepted 07272026
ទំព័រធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ 7/27/2026