Skip to content

អត្ថប្រយោជន៍ធានារ៉ាប់រងសុខភាពមាត់ធ្មេញនៃគម្រោង Blue Shield Medicare + គម្រោង Medi-Cal Plan (HMO D-SNP) ការធានារ៉ាប់រងធ្មេញរួមមានអត្ថប្រយោជន៍ធ្មេញ Medi-Cal បូករួមទាំងសេវាផ្សេងៗទៀត ដូចជាធ្មេញស្រោប និងធ្មេញជំនួស។ សូមទូរសព្ទមកថ្ងៃនេះ ដើម្បីស្វែងយល់បន្ថែម (855) 413-9594។*

គម្រោង Blue Shield Medicare + គម្រោង Medi-Cal Plan មានផ្តល់ជូននៅក្នុងខោនធី Los Angeles និង San Diego។

 

ស្វែងយល់បន្ថែមអំពីអត្ថប្រយោជន៍សុខភាពមាត់ធ្មេញរបស់អ្នក

ទាញយកភាសាអង់គ្លេសឥឡូវនេះ (PDF, 472 KB)

ទាញយកភាសាអេស្ប៉ាញឥឡូវនេះ (PDF, 428 KB)

ស្វែងយល់អំពីគម្រោងនៅក្នុងតំបន់របស់អ្នក

អត្ថប្រយោជន៍សុខភាពមាត់ធ្មេញនៃគម្រោង Blue Shield Medicare + គម្រោង Medi-Cal Plan

ខោនធី ចំណុចសំខាន់ៗសម្រាប់សុខភាពមាត់ធ្មេញរបស់គម្រោង Blue Shield អត្ថប្រយោជន៍សុខភាពមាត់ធ្មេញរបស់ Medi-Cal

Los Angeles និង San Diego

ការធ្វើរោគវិនិច្ឆ័យ ការព្យាបាលរោគអញ្ជាញធ្មេញ ធ្មេញស្រោប និងធ្មេញជំនួស

អត្ថប្រយោជន៍សុខភាពមាត់ធ្មេញរបស់ Medi-Cal របស់អ្នក រួមមាន៖

  • ការពិនិត្យសុខភាពមាត់ធ្មេញ (រៀងរាល់ 12 ខែម្តង)
  • ការសម្អាតធ្មេញ (រៀងរាល់ 12 ខែម្ដង)
  • ការកោសសម្អាតកំបោរធ្មេញ និងឫសធ្មេញ
  • ការធ្វើវ៉ានីសសារធាតុភ្លុយអរ (រៀងរាល់ 12 ខែម្តង)
  • ការថតកាំរស្មីអ៊ិច
  • ការប៉ះធ្មេញ
  • ធ្មេញស្រោប
  • ការព្យាបាលឫសធ្មេញ
  • ធ្មេញជំនួសដោយផ្នែក និងពេញលេញ
  • ការពត់ធ្មេញជំនួស
  • ការដកធ្មេញចេញ
  • សេវាសង្គ្រោះបន្ទាន់
ស្វែងរកគ្រូពេទ្យធ្មេញ

ក្នុងនាមជាសមាជិកគម្រោង Blue Shield Medicare + គម្រោង Medi-Cal Plan (HMO D-SNP) អត្ថប្រយោជន៍សុខភាពមាត់ធ្មេញរបស់អ្នកទទួលបានការសម្របសម្រួលជាមួយ Medi-Cal ដូច្នេះអ្នកអាចទទួលបានការថែទាំដែលអ្នកត្រូវការ។

សូមស្វែងរកគ្រូពេទ្យធ្មេញ ឬពិនិត្យមើលថា តើគ្រូពេទ្យធ្មេញដែលអ្នកកំពុងទទួលសេវាពីស្ថិតក្នុងបណ្តាញអ្នកផ្តល់សេវារបស់យើងដែរឬទេ ដោយប្រើឧបករណ៍ Find a Doctor (ស្វែងរកវេជ្ជបណ្ឌិត) របស់យើង។ 

សម្រាប់បញ្ជីពេញលេញនៃសេវាទទួលបានការធានារ៉ាប់រងពីកម្មវិធី Medi-Cal Dental សូមទូរសព្ទទៅលេខ (800) 322-6384 (TTY 1-800-735-2922) ឬចូលមើល Smile, California។ ធនធានទាំងនេះ ក៏អាចជួយអ្នកស្វែងរកអ្នកផ្តល់សេវាសុខភាពមាត់ធ្មេញរបស់ Medi-Cal និងដាក់បណ្តឹងសារទុក្ខ ឬពាក្យបណ្តឹងបានផងដែរ។

 

Blue Shield of California គឺជាគម្រោង HMO D-SNP ដែលមានកិច្ចសន្យាជាមួយកម្មវិធី Medicare និងមានកិច្ចសន្យាជាមួយកម្មវិធី Medicaid របស់រដ្ឋកាលីហ្វ័រញ៉ា។ ការចុះឈ្មោះចូលរួមក្នុងគម្រោង Blue Shield of California អាស្រ័យលើការបន្តសុពលភាពកិច្ចសន្យាជាថ្មី។

Y0118_26_141E1_M Accepted 10062026
H2819_26_141E1_M Accepted 10062026

ទំព័រនេះបានធ្វើបច្ចុប្បន្នភាពចុងក្រោយនៅថ្ងៃទី៖ 10/13/2026