ការផ្លាស់ប្តូរគម្រោង Medicare របស់អ្នក
ការផ្លាស់ប្តូរគម្រោង Medicare អាចមានភាពស្មុគស្មាញ ហើយយើងចង់ធ្វើឱ្យវាមានភាពងាយស្រួលជាងមុន។ វិធាន និងកាលបរិច្ឆេទអាចមានភាពខុសៗគ្នា អាស្រ័យលើគម្រោងដែលអ្នកកំពុងប្រើប្រាស់ និងគម្រោង ដែលអ្នកចង់ផ្លាស់ប្តូរទៅ។ ខាងក្រោមនេះ គឺជាករណីនៃការប្តូរគម្រោងទូទៅមួយចំនួន ដើម្បីឱ្យអ្នកចាប់ផ្តើម។ ប៉ុន្តែសូមចងចាំថា អ្នកមិនចាំបាច់ដោះស្រាយវាដោយខ្លួនឯងនោះទេ។ ទីប្រឹក្សា Medicare របស់ Blue Shield រង់ចាំនៅទីនេះ និងរីករាយក្នុងការជួយអ្នក។
សូមទូរសព្ទមកយើង តាមរយៈលេខ (844) 345-8052 (TTY: 711)* ដើម្បីភ្ជាប់ជាមួយទីប្រឹក្សា Medicare របស់ Blue Shield ឬ កក់ការណាត់ជួបតាមអនឡាញ តាមភាពងាយស្រួលរបស់អ្នក។
ស្វែងយល់អំពីគម្រោងនៅក្នុងតំបន់របស់អ្នក
We’ve sent you an email with a link and all the relevant information for the event.
ស្វែងយល់អំពីពេលវេលានៃការចុះឈ្មោះក្នុង Medicare
មិនថា អ្នកកំពុងចុះឈ្មោះក្នុង Medicare ជាលើកដំបូង ឬកំពុងចង់ប្តូរគម្រោងនោះទេ ពេលវេលាគឺជារឿងសំខាន់។ យើងនៅទីនេះ ដើម្បីជួយអ្នកដឹងអ្វីដែលត្រូវធ្វើ និងវិធីជៀសវាងការពិន័យ។
តើខ្ញុំប្តូរពីគម្រោង Medicare មួយទៅគម្រោង Medicare មួយទៀតដោយរបៀបណា?
នេះគឺជាការពិនិត្យមើលទិដ្ឋភាពទូទៅលើស្ថានភាពនៃការផ្លាស់ប្តូរទូទៅមួយចំនួន។ ករណីរបស់អ្នកអាចនឹងមិនសមស្របទាំងស្រុង ឬមិនត្រូវទាល់តែសោះទៅនឹងករណីមួយក្នុងចំណោមករណីទាំងនេះ។ ចាប់ផ្តើមដោយការស្វែងយល់នៅលើគេហទំព័រ Medicare.gov។ សម្រាប់គម្រោងបំពេញបន្ថែមរបស់ Medicare សូមសិក្សាស៊ីជម្រៅលើ ការណែនាំអំពីការទទួលយកដែលបានធានារបស់យើង ឬនិយាយជាមួយទីប្រឹក្សា Medicare របស់ Blue Shield តាមរយៈលេខ (844) 345-8052 (TTY: 711)* សម្រាប់ព័ត៌មានបន្ថែម។
ពេលវេលាល្អបំផុត៖ រយៈពេលការចុះឈ្មោះប្រចាំឆ្នាំ (AEP) (ថ្ងៃទី 15 ខែតុលាដល់ថ្ងៃទី 7 ខែធ្នូ) ឬរយៈពេលបើកចុះឈ្មោះរបស់ Medicare Advantage (MA-OEP) (ថ្ងៃទី 1 ខែមករាដល់ថ្ងៃទី 31 ខែមីនា)
អ្វីដែលអ្នកគួរដឹង៖
- ការត្រឡប់ទៅ Original Medicare (Medicare ដើម) ផ្តល់ឱ្យអ្នកនូវលទ្ធភាពប្រើវេជ្ជបណ្ឌិត ឬមន្ទីរពេទ្យនៅទូទាំងប្រទេសដែលទទួលយក Medicare ដោយគ្មានការរឹតបន្តឹងក្នុងបណ្តាញ។
- បន្ថែមគម្រោង Medicare ផ្នែក D ឯករាជ្យសម្រាប់ការរ៉ាប់រងលើឱសថមានវេជ្ជបញ្ជា
ពេលវេលា៖ ប្រសិនបើអ្នកកំពុងបញ្ចប់ការរ៉ាប់រងរបស់អ្នកដោយស្ម័គ្រចិត្ត អ្នកអាចដាក់ពាក្យសុំរយៈពេលហុកសិប (60) ថ្ងៃមុនកាលបរិច្ឆេទប្រសិទ្ធិភាពនៃការបញ្ចប់ ប៉ុន្តែមិនលើសពីហុកសិបបី (63) ថ្ងៃបន្ទាប់ពីកាលបរិច្ឆេទនៃការរ៉ាប់រងត្រូវបានបញ្ចប់ទេ។
តើនេះស្តាប់ទៅដូចជាស្ថានភាពរបស់អ្នកដែរឬទេ?
ក្នុងអំឡុងពេលនៃការចុះឈ្មោះដំបូងរយៈពេលប្រាំមួយខែរបស់អ្នកសម្រាប់ Medicare ផ្នែក A អ្នកបានចុះឈ្មោះចូលក្នុង Medicare Advantage Plan ឬក្នុងកម្មវិធីអ្នកផ្តល់សេវាថែទាំរួមបញ្ចូលទាំងអស់សម្រាប់មនុស្សចាស់ (Program of All-Inclusive Care for the Elderly, PACE)។ បន្ទាប់មក អ្នកបានលុបឈ្មោះចេញពីគម្រោង ឬកម្មវិធីក្នុងរយៈពេលដប់ពីរ (12) ខែចាប់ពីកាលបរិច្ឆេទប្រសិទ្ធិភាពនៃការចុះឈ្មោះនោះ។
អ្វីដែលអ្នកគួរដឹង៖
- ត្រូវប្រាកដថា បានបំពេញផ្នែកព័ត៌មានអំពីការធានារ៉ាប់រងបច្ចុប្បន្ន (រួមទាំងកាលបរិច្ឆេទបញ្ចប់) នៃពាក្យសុំគម្រោង Medicare Supplement ដែលបានចុះហត្ថលេខារបស់អ្នក។
- ដើម្បីពន្លឿនដំណើរការ សូមបញ្ចូលភស្តុតាងនៃការបញ្ចប់ Medicare Advantage Plan។
ពេលវេលាល្អបំផុត៖ AEP (ថ្ងៃទី 15 ខែតុលាដល់ថ្ងៃទី 7 ខែធ្នូ) ឬក្នុងអំឡុងពេល SEP ដែលអាចអនុវត្តបាន
អ្វីដែលអ្នកគួរដឹង៖
- អ្នកអាចប្តូរពីគម្រោង Medicare Supplement ទៅ Medicare Advantage Plan ក្នុងអំឡុងពេល AEP។
- ជាញឹកញាប់ មនុស្សប្តូរទៅថ្លៃបង់ធានារ៉ាប់រងប្រចាំខែទាបជាង ឬដើម្បីប្រមូលផ្តុំអត្ថប្រយោជន៍ធ្មេញ ចក្ខុវិញ្ញាណ និងការស្តាប់។
- មុនពេលប្តូរ សូមបញ្ជាក់ថា វេជ្ជបណ្ឌិតរបស់អ្នកស្ថិតនៅក្នុងបណ្តាញមូលដ្ឋានរបស់គម្រោងថ្មី។ Medicare Advantage Plan មិនផ្តល់លទ្ធភាពប្រើប្រាស់ទូទាំងប្រទេសដូចគ្នានឹងគម្រោង Medicare Supplement នោះទេ។
ពេលវេលាល្អបំផុត៖ AEP (ថ្ងៃទី 15 ខែតុលាដល់ថ្ងៃទី 7 ខែធ្នូ) ឬ MA-OEP ប្រសិនបើការបោះបង់គម្រោងឱសថមានវេជ្ជបញ្ជា Medicare Advantage (ថ្ងៃទី 1 ខែមករាដល់ថ្ងៃទី 31 ខែមីនា)
អ្វីដែលអ្នកគួរដឹង៖
- ប្រសិនបើអ្នកបោះបង់គម្រោងឱសថមានវេជ្ជបញ្ជា Medicare Advantage អ្នកអាចចុះឈ្មោះក្នុងគម្រោង Medicare ផ្នែក D ដាច់ដោយឡែកមួយក្នុងអំឡុងពេល MA-OEP ឬក្នុងអំឡុងពេល SEP ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ យោងតាមគោលការណ៍ណែនាំរបស់មជ្ឈមណ្ឌលសម្រាប់សេវា Medicaid និង Medicare (Center for Medicare and Medicaid Services, CMS)។
- ប្រសិនបើអ្នកកំពុងផ្លាស់ប្តូរគម្រោងផ្នែក D ឯករាជ្យ អ្នកអាចធ្វើដូច្នេះបានតែក្នុងអំឡុងពេល AEP ប៉ុណ្ណោះ។
- ការមិនមានការរ៉ាប់រងឱសថដែលអាចទុកចិត្តបានសម្រាប់រយៈពេល 63 ថ្ងៃជាប់ៗគ្នា ឬច្រើនជាងនេះ អាចបណ្តាលឱ្យមានការពិន័យការចុះឈ្មោះយឺត។
ខ្ញុំមិនប្រាកដថា តើខ្ញុំអាចប្តូរគម្រោង Medicare ឥឡូវនេះបានឬអត់ទេ
មិនមែនគ្រប់ស្ថានភាពទាំងអស់សុទ្ធតែមានលក្ខណសម្បត្តិសម្រាប់ការផ្លាស់ប្តូរគម្រោងភ្លាមៗនោះទេ ប៉ុន្តែវាគួរឱ្យពិនិត្យមើល។ ប្រសិនបើអ្នកទើបតែបានផ្លាស់ទីលំនៅ បាត់បង់ការរ៉ាប់រង ឬមានការផ្លាស់ប្តូរក្នុងស្ថានភាព Medi-Cal ឬជំនួយបន្ថែម អ្នកអាចមានលក្ខណសម្បត្តិគ្រប់គ្រាន់សម្រាប់រយៈពេលការចុះឈ្មោះពិសេស (SEP)។
ស្វែងយល់បន្ថែមអំពី SEP នៅលើ Medicare.org
កម្មវិធីប្រឹក្សាការធានារ៉ាប់រងសុខភាព និងការគាំពាររបស់រដ្ឋកាលីហ្វ័រញ៉ា) ផ្តល់ការប្រឹក្សាយោបល់ Medicare ដោយឥតគិតថ្លៃ និងមិនលំអៀង ដើម្បីជួយអ្នកវាយតម្លៃជម្រើសរបស់អ្នក និងកំណត់ថាតើអ្នកមានលក្ខណសម្បត្តិគ្រប់គ្រាន់សម្រាប់ការចុះឈ្មោះពិសេសដែរឬទេ។
វិធីប្តូរគម្រោង Medicare Advantage ឬ PDP របស់អ្នកក្នុងអំឡុងពេល AEP
1. ពិនិត្យមើលអ្វីដែលអ្នកមានឥឡូវនេះ
- ពិនិត្យមើលលិខិតសេចក្ដីជូនដំណឹងអំពីការផ្លាស់ប្តូរប្រចាំឆ្នាំ (ANOC) របស់អ្នក។ ជាទូទៅ លិខិតនេះត្រូវបានផ្ញើតាមប្រៃសណីយ៍ត្រឹមថ្ងៃទី 30 ខែកញ្ញាជារៀងរាល់ឆ្នាំ
- ពិនិត្យមើលថ្លៃបង់ធានារ៉ាប់រងបច្ចុប្បន្ន ការកាតចេញ បញ្ជីរូបមន្ដ និងបណ្តាញអ្នកផ្តល់សេវាសម្រាប់ឆ្នាំខាងមុខ
- សូមពិចារណា៖ តើមានអ្វីប្រែប្រួលដែរឬទេ? តើវេជ្ជបណ្ឌិតរបស់ខ្ញុំនៅតែស្ថិតក្នុងបណ្តាញដែរឬទេ? តើថ្នាំរបស់ខ្ញុំនៅតែត្រូវបានរ៉ាប់រងដែរឬទេ?
2. ប្រៀបធៀបជម្រើសរបស់អ្នក
- ប្រើកម្មវិធីស្វែងរកគម្រោងរបស់ Blue Shield ដើម្បីមើលគម្រោងដែលអាចរកបាននៅក្នុងតំបន់របស់អ្នក
- ពិនិត្យមើលថាតើវេជ្ជបណ្ឌិត និងឱសថស្ថានដែលអ្នកចង់បានរបស់អ្នកស្ថិតនៅក្នុងបណ្តាញនៅលើគម្រោងថ្មីណាមួយដែរឬទេ
- រកមើលថ្នាំរបស់អ្នកនៅលើបញ្ជីឈ្មោះឱសថរបស់គម្រោងថ្មី
- ប្រៀបធៀបការចំណាយប្រចាំឆ្នាំដែលបានប៉ាន់ស្មានសរុប
3. ចុះឈ្មោះមុនកាលកំណត់
- ចុះឈ្មោះតាមរយៈកម្មវិធីស្វែងរកគម្រោងរបស់ Blue Shield
- ទូរសព្ទទៅទីប្រឹក្សារបស់ Medicare
- កក់ការណាត់ជួប
ហេតុអ្វីបានជាប្រជាជននៃរដ្ឋកាលីហ្វ័រញ៉ាជ្រើសរើស Blue Shield Medicare
ស្វែងរកគម្រោងនៅក្នុងតំបន់របស់អ្នក
We’ve sent you an email with a link and all the relevant information for the event.
1 Blue Shield of California ជាប់ចំណាត់ថ្នាក់លេខ 1 ក្នុងភាគហ៊ុនទីផ្សារសម្រាប់គម្រោងធានារ៉ាប់រងបំពេញបន្ថែមរបស់ Medicare លក្ខណៈបុគ្គលនៅក្នុងរដ្ឋកាលីហ្វ័រញ៉ាក្នុងឆ្នាំ 2021, 2022, 2023, 2024 និង 2025 យោងតាមទិន្នន័យ រដ្ឋ និងទិន្នន័យភាគហ៊ុនទីផ្សារដែលផ្តល់ជូនប្រចាំឆ្នាំដោយ Mark Farrah Associates ដែលជាក្រុមហ៊ុនចងក្រង និងបោះពុម្ពផ្សាយទិន្នន័យ។
Blue Shield of California គឺជាគម្រោង HMO, HMO D-SNP និង PDP ដែលមានកិច្ចសន្យាជាមួយ Medicare និងកិច្ចសន្យាជាមួយកម្មវិធី Medicaid រដ្ឋកាលីហ្វ័រញ៉ា (California State Medicaid Program)។ ការចុះឈ្មោះនៅក្នុង Blue Shield of California អាស្រ័យទៅលើការបន្តកិច្ចសន្យា។
Y0118_26_154C_M Accepted 07312026
H2819_26_154C_M Accepted 07312026
ទំព័រធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ 31/7/2026