ឧបករណ៍ឌីជីថលដើម្បីជួយឱ្យអ្នកគ្រប់គ្រងថ្លៃចំណាយលើឱសថរបស់អ្នកនៅឆ្នាំ 2026

នៅ Blue Shield of California សុខភាពរបស់អ្នក គឺជាអាទិភាពចម្បងបំផុតរបស់យើង។ នោះហើយជាមូលហេតុដែលយើងបានបង្កើតឧបករណ៍ជំនួយផ្នែកសេវា ដើម្បីជួយអ្នកក្នុងការគ្រប់គ្រងការចំណាយលើថ្នាំតាមវេជ្ជបញ្ជា។

ឧបករណ៍ឌីជីថលទាំងនេះ អាចជួយអ្នកក្នុងកំឡុងពេលដែលថ្លៃសេវាថែទាំសុខភាពកំពុងកើនឡើង និងមានការផ្លាស់ប្តូរថ្នាក់ជាតិចំពោះគម្រោង Medicare ផ្នែក D ជាបុគ្គលសម្រាប់ឆ្នាំ 2026។ 

ពិនិត្យថ្លៃថ្នាំតាមវេជ្ជបញ្ជារបស់ខ្ញុំ

តាមរយៈឧបករណ៍ពិនិត្យថ្លៃថ្នាំតាមវេជ្ជបញ្ជារបស់ខ្ញុំ (Price Check My Rx) របស់យើង អ្នកអាចមើលតម្លៃថ្នាំតាមវេជ្ជបញ្ជានាពេលបច្ចុប្បន្ន ស្វែងរកឱសថជំនួសដែលមានតម្លៃទាបជាង និងប្រៀបធៀបតម្លៃតាមឱសថស្ថាននីមួយៗ។ ដោយសារថ្នាំម៉ាកល្បីៗមួយចំនួននឹងត្រូវផ្លាស់ប្តូរពី ថ្លៃចូលរួមបង់ថេ (ចំនួនទឹកប្រាក់កំណត់ជាក់លាក់) ទៅជា ការចូលរួមបង់ជាភាគរយ* (ភាគរយនៃតម្លៃថ្នាំនៅឱសថស្ថាន) ដូច្នេះថ្នាំទូទៅមួយចំនួនអាចជាជម្រើសប្រសើរជាងសម្រាប់អ្នក។ ឧបករណ៍របស់យើងអាចជួយអ្នកក្នុងការស្វែងរកតម្លៃដែលល្អបំផុត។

កម្មវិធី Medicare សម្រាប់ជំនួយផ្នែកហិរញ្ញវត្ថុ

មិនថា អ្នកមានចំណូលថេរ ឬគ្រាន់តែត្រូវការជំនួយក្នុងការរៀបចំថវិកាប្រចាំខែឡើយគម្រោងបង់ថ្លៃថ្នាំតាមវេជ្ជបញ្ជា Medicare (Medicare Prescription Payment Plan) អនុញ្ញាតឱ្យអ្នកបែងចែកការបង់ថ្លៃថ្នាំរបស់អ្នកទៅតាមខែនីមួយៗពេញមួយឆ្នាំ។ កម្មវិធីជំនួយបន្ថែម (Extra Help) ក៏ជួយដល់សមាជិកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការបង់ថ្លៃសេវា Medicare ផ្នែក D ដូចជាថ្លៃបុព្វលាភធានារ៉ាប់រង ប្រាក់ត្រូវបង់មុន និងថ្លៃថ្នាំសង្កូវជាដើម។

ឧបករណ៍តាមដានការចំណាយសរុបលើសេវាឱសថ

អ្នកអាចប្រើប្រាស់បានតាមរយៈគណនី Blue Shield តាមអ៊ីនធឺណិតរបស់អ្នក ដោយឧបករណ៍តាមដានការចំណាយសរុបលើសេវាឱសថនឹងតាមដានប្រាក់ត្រូវបង់មុនសម្រាប់សេវាឱសថរបស់អ្នក ដែលនឹងត្រូវអនុវត្តចំពោះគម្រោង Medicare ផ្នែក D ឆ្នាំ 2026 មួយចំនួន។ សូមពិនិត្យមើលឯកសារគម្រោងរបស់អ្នក ដើម្បីបញ្ជាក់ថា តើចំណុចនេះមានអនុវត្តចំពោះគម្រោងរបស់អ្នកដែរឬទេ។ ឧបករណ៍នេះ អាចជួយអ្នកក្នុងការរៀបចំថវិកាសម្រាប់ថ្លៃថ្នាំ ដែលនឹងមានតម្លៃខ្ពស់នៅដើមឆ្នាំ។ 

តើប្រាក់កាត់កងបានឱសថស្ថានគជាអ្វី?

 ប្រាក់កាត់កងបានឱសថស្ថានគឺជាចំនួនទឹកប្រាក់ដែលអ្នកត្រូវចំណាយលើថ្នាំតាមវេជ្ជបញ្ជាមុនពេល Blue Shield បង់ប្រាក់។ នៅពេលប្រាក់កាត់កងបានឱសថស្ថានត្រូវបានបំពេញ អ្នកបង់ប្រាក់រួម និង/ឬសហធានារ៉ាប់រង (អាស្រ័យលើកម្រិតថ្នាំ) រហូតដល់អ្នកបានបំពេញទឹកប្រាក់ហោប៉ៅអតិបរិមា (OOP max) របស់អ្នក ដែល Medicare បានកំណត់ថា $2,100 សម្រាប់ឆ្នាំ 2026។ បន្ទាប់ពីនោះ គំរោងរ៉ាប់រង 100% នៃការចំណាយសម្រាប់រយៈពេលដែលបន្តសល់នៃឆ្នាំនោះ។

 

យើងនៅទីនេះ ដើម្បីជួយ

ក្រុមការងារផ្នែកបម្រើអតិថិជនរបស់យើងត្រៀមខ្លួនជាស្រេច ដើម្បីជួយអ្នកក្នុងការពិនិត្យមើលជម្រើសនៃការបង់ប្រាក់ និងពន្យល់អំពីការផ្លាស់ប្តូរនៃគម្រោងសម្រាប់ឆ្នាំ 2026។ សូមទាក់ទងមកយើងខ្ញុំ ឬទូរសព្ទទៅលេខ (800) 313-2839 (TTY: 711) ពីម៉ោង 8 ព្រឹក ដល់ម៉ោង 8 យប់ ម៉ោង PT បានប្រាំពីរថ្ងៃក្នុងមួយសប្តាហ៍។

 

* តម្លៃឱសថអាចប្រែប្រួល និងផ្លាស់ប្ដូរអាស្រ័យលើឱសថស្ថាន។ ចំនួននៃការចូលរួមបង់ជាភាគរយដែលអ្នកត្រូវបង់ អាចមានភាពខុសគ្នាបន្តិចបន្តួចរាល់ពេលដែលអ្នកទិញថ្នាំម្តងៗ។

† គម្រោងបង់ប្រាក់ជួយចាត់ចែងការចំណាយប្រចាំខែ ប៉ុន្តែមិនមែនជាការសន្សំសំចៃប្រាក់ ឬធ្វើឱ្យតម្លៃថ្នាំចុះថោកជាងមុននោះទេ។

Blue Shield of California គឺជាគម្រោង HMO, HMO D-SNP និង PDP ដែលមានកិច្ចសន្យាជាមួយ Medicare និងមានកិច្ចសន្យាជាមួយកម្មវិធី Medicaid របស់រដ្ឋកាលីហ្វ័រញ៉ា (California State Medicaid Program)។ ការចុះឈ្មោះនៅក្នុង Blue Shield of California អាស្រ័យទៅលើការបន្តកិច្ចសន្យា។

Y0118_25_438A6_C 12262025
H2819_25_438A6_C 12262025

ទំព័រធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ 1/1/2026