Skip to content

គម្រោង Blue Shield of California មួយចំនួនផ្តល់ប្រាក់ឧបត្ថម្ភជាអត្ថប្រយោជន៍សម្រាប់សម្ភារៈដែលមិនត្រូវការវេជ្ជបញ្ជា (OTC) ដើម្បីទិញសម្ភារៈ OTC ដែលមានសិទ្ធិ រួមមាន ថ្នាំ aspirin វីតាមីន ថ្នាំក្អក និងថ្នាំផ្តាសាយ បង់រុំរបួស និងសម្ភារៈផ្សេងៗទៀត។ ដើម្បីដឹងថា តើគម្រោងរបស់អ្នករួមបញ្ចូលប្រាក់ឧបត្ថម្ភអត្ថប្រយោជន៍នេះឬអត់ សូមពិនិត្យមើលឯកសារភស្តុតាងបញ្ជាក់អំពីការធានារ៉ាប់រងរបស់អ្នក។

គម្រោង Blue Shield Medicare + គម្រោង Medi-Cal Plan (HMO D-SNP) របស់យើង ផ្តល់ប្រាក់ឧបត្ថម្ភរួមសម្រាប់អត្ថប្រយោជន៍អាហារ និងបន្លែផ្លែឈើ* (ប្រសិនបើបំពេញលក្ខខណ្ឌមានសិទ្ធិ) និងអត្ថប្រយោជន៍សម្រាប់សម្ភារៈដែលមិនត្រូវការវេជ្ជបញ្ជា (OTC)។

ព័ត៌មានបន្ថែមអំពីរបៀបប្រើប្រាស់អត្ថប្រយោជន៍នេះ នឹងមានផ្តល់ជូននៅថ្ងៃទី 1 ខែមករា ឆ្នាំ 2027។

មើលអត្ថប្រយោជន៍បច្ចុប្បន្នឆ្នាំ 2026 សម្រាប់ទំនិញ OTC

Blue Shield of California គឺជាគម្រោង HMO, HMO D-SNP និង PDP ដែលមានកិច្ចសន្យាជាមួយកម្មវិធី Medicare និងមានកិច្ចសន្យាជាមួយកម្មវិធី Medicaid របស់រដ្ឋកាលីហ្វ័រញ៉ា។ ការចុះឈ្មោះក្នុង Blue Shield of California អាស្រ័យលើការបន្តសុពលភាពកិច្ចសន្យា។

 

 

 

*អត្ថប្រយោជន៍ដែលបានរៀបរាប់ខាងលើនេះ គឺជាអត្ថប្រយោជន៍បន្ថែមពិសេសសម្រាប់អ្នកដែលមានជំងឺរ៉ាំរ៉ៃ (SSBCI)។ មិនមែនសមាជិកទាំងអស់នៃគម្រោងសុទ្ធតែមានសិទ្ធិទទួលបានអត្ថប្រយោជន៍នេះទេ។ សិទ្ធិទទួលបានអត្ថប្រយោជន៍ អាស្រ័យលើការបំពេញតាមនិយមន័យនៃ “សមាជិកដែលបានចុះឈ្មោះដែលមានជំងឺរ៉ាំរ៉ៃ”។ ស្ថានភាពជំងឺរ៉ាំរ៉ៃដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ រួមមានជាអាទិ៍៖ ជំងឺសរសៃឈាមបេះដូង; ជំងឺខ្សោយបេះដូងរ៉ាំរ៉ៃ; ជំងឺទឹកនោមផ្អែម; ជំងឺលើសទម្ងន់ ជំងឺធាត់ជ្រុល និងរោគសញ្ញាមេតាបូលីស; និងជំងឺសួតរ៉ាំរ៉ៃ។ សូមមើលសៀវភៅណែនាំសមាជិករបស់គម្រោង សម្រាប់បញ្ជីពេញលេញនៃស្ថានភាពជំងឺរ៉ាំរ៉ៃដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងលក្ខខណ្ឌតម្រូវសម្រាប់ការមានសិទ្ធិ។

 

Y0118_26_240A_MAR_C 08082026  
H2819_26_240A_MAR_C 08082026 

ទំព័រនេះបានធ្វើបច្ចុប្បន្នភាពចុងក្រោយនៅថ្ងៃទី៖ 10/1/2026